ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងសៀមរាប ឃាត់ខ្លួនបុរស៣នាក់ជួញដូរសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅម៉ោង១៤ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងសៀមរាប ចុះបង្រ្គាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចភូមិ ស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងនិង ខេត្តសៀមរាប ។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងសមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួនបុរស៣នាក់ ទី១-ឈ្មោះសុខ ឆដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២ឈ្មោះចាន់ រឹទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ៣ឈ្មោះ យ៉ាន់ សុងរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចដកហូតយកវត្ថុតាង:ម្សៅគ្រើមម៉ាទឹកកកចំនួន២២កញ្ចប់ ស្មើ២៨,០៦ក្រាម និងទូរសព្ទ័៥គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន សមត្ថកិច្ចអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖