នៅថ្ងៃទី១០ ខែឧសភា ប្រធានាធិបតី បារាំងលោក Francois Hollande បានឲ្យ ដឹងថា រដ្ឋាភិបាលរបស់លោកបានដាក់ លិខិតលាលែងពីតំណែង ដើម្បីជាការបើកផ្លូវសម្រាប់ផ្ទេរអំណាច និងបង្កើតរដ្ឋាភិ បាលថ្មីក្រោយការបោះឆ្នោត។
ប្រការដែលរដ្ឋាភិបាលសម្រេចលា លែងពីតំណែង គឺជាប្រពៃណីរបស់បារាំងក្រោយការប្រកាសលទ្ធផលបោះឆ្នោតត្រូវបានតុលាការធម្មនុញ្ញបញ្ជាក់ទទួលស្គាល់ ជាផ្លូវការ។ នៅក្នុងលិខិតលាលែងពី តំណែងលោក ហូឡង់បានស្នើដ្ឋាភិបាលចាស់បន្តសកម្មភាពរហូតដល់ពេលរដ្ឋា ភិបាលថ្មីចូលកាន់តំណែងសិន។
តាមគម្រោងប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Emmanuel Macron នឹងចូលកាន់ តំណែងនៅថ្ងៃទី១៤ ខែឧសភា ខាងមុខ។ នៅពេលនេះដែរលោក ម៉ាក្រុង មិនទាន់ កំណត់ពេលវេលាចាប់ផ្តើមរដ្ឋាភិបាលថ្មីនៅឡើយទេ។
លោក ម៉ាក្រុង អាយុ៣៩ឆ្នាំ ជាអតីត រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៧ ខែ ឧសភា កន្លងទៅ។ លោក ម៉ាក្រុង បាន សន្យាថា ថ្នាក់ដឹកនាំថ្មីក្រោមការដឹកនាំ របស់លោកនឹងបញ្ជូនមនុស្សថ្មីមួយចំនួនទៀតចូលក្នុងសភា។
នៅពេលនេះដែរលោក ម៉ាក្រុង មិន ទាន់ប្រកាសពីសមាជិកគណៈរដ្ឋមន្ត្រីថ្មីនៅឡើយទេ បើទោះជាពេលវេលាចូល កាន់តំណែងជិតមកដល់ហើយក្តី។
ប៉ុន្មានឆ្នាំមុននេះ គ្មាននរណាស្គាល់សោះក្នុងពិភពនយោបាយបារាំងមុនឆ្នាំ ២០១៣ និងមុនពេលដែលលោកបាន ក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង បានឈ្នះឆ្នោត នៅជុំទី១ និងបានឡើងទៅប្រកួតនៅជុំ ទី២ជាមួយលោកស្រី ម៉ារីន ឡឺប៉ែន។ ជា មួយនឹងប្រជាប្រិយភាពខ្ពស់លោក អេម៉ា នុយអែល ម៉ាក្រុង បានក្លាយជាប្រធានា ធិបតីបារាំងដែលវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្របារាំងដោយចាស់ជាងអធិរាជ ណាប៉ូឡេអុងម្នាក់គត់។
លោក ម៉ាក្រុង កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧ លោក អេម៉ានុយអែល ម៉ាក្រុង ជាកូនច្បងនៅក្នុងគ្រួសារដែលមានកូន៣នាក់ ឪពុកជាគ្រូពេទ្យេឯកទេសប្រព័ន្ធ ប្រសាទ ម្តាយជាពេទ្យកុមារ។ នៅវ័យកុមារភាពលោករស់នៅជាមួយជីដូនមុននឹងមកបញ្ចប់ការសិក្សានៅវិទ្យាល័យ Henri IV ដ៏ល្បីល្បាញនៅក្រុងប៉ារីស៕ ម៉ែវ សាធី