ខេត្តកោះកុង ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ៖ គណៈចលនាសាសនិក ឥស្លាមគណ បក្សប្រជាជនកម្ពុជា ខេត្ត កោះកុង សូមបងប្អូនបន្ដ គាំទ្របោះឆ្នោតជូន គណ បក្សប្រជាជនកម្ពុជា ឈរលេីអនុសាសន៏ ប្ដេជ្ញាយ៉ាងមុះមត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្ស ប្រជាជនកម្ពុជា ដែលលេីកឡេីងថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ។
លោក អូស្មាន ហាស្សាន់ បានធ្វើការអំពាវនាវ បែប នេះ ខណៈលោក ទទួល ជួបសំនេះសំណាល ជាមួយសមាជិក សកម្មជន ជាង ៥០០នាក់ ធ្វើឡេីងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ពិធីនេះ ក៏មានការរៀបចំ ប្រកាស ទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក គណៈចលនាសាសនិកឥស្លាមរបស់គំបក្សប្រជាជនកម្ពុជា ដែលមានវត្តមានជាសហអធិបតីដោយ លោក ប៊ុន លេីត អភិបាលនៃគណៈអភិបាលខេត្តកោះកុង និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។
លោក ប៊ុន លេីត បានបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រជាជនកម្ពុជាពីថ្នាក់លេីដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រាក់សស្រាំដេីម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណាការខ្វះចន្លោះ រឺធ្វេីអោយមានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មេីគ្នានោះដែរ។ ទោះបីយ៉ាងណាក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសេីរនូវសម្លេងគាំទ្រយ៉ាងច្រេីនលេីសលប់របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលេីលំដាប់ថ្នាក់លេខមួយក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ បាមកោតសរសេីរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិកសមជិកាគណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហេីយសូមអោយបន្តនូវកិច្ចខំប្រឹងប្រែង នេះសម្រាប់អាណត្តិជាបន្តបន្ទាប់។
មានប្រសាសន៍ផ្តាំផ្ញេីជូនថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិការគណៈចលនា ក្នុងឱកាសនេះដែរ លោកប្រធានគណៈចលនាសាសនិកឥស្លាម លេីកឡេីងថា សូមកុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយេីងត្រូវឈរនៅលេីគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពាតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍។
ក្នុងឱកាសនោះដែរលោកក៏បានលេីកឡេីងពីការកសាងប្រទេសពីបាតដៃទទេនិងការលះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង ការរីកចំរេីននូវសាមិទ្ឋផលនានាគ្រប់វិស័យដុះដាលទូទាំងប្រទេស ហេតុនេះការតបស្នងសងគុណដែលសាកសមបំផុតគឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្តឹក្សា ឃុំ សង្កាត់ ដែលនៅសល់តែប៉ុន្មាន ថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនេះ ៕ សំរិត