ព័ត៌មានទាន់ហេតុការណ៍៖

ជនល្មើសមិនស្គាល់អត្តសញ្ញាណចងខ្សែលីឡុងកាត់ទទឹងផ្លូវលំបង្កឲ្យទាក់កស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៧ មានករណីយកខ្សែលីឡុង (ខ្សែគោ) ចងកាត់ទទឹងផ្លូវនៅចំណុចលើផ្លូវលំ ខាងកើតភូមិខ្សាច់ល្អិត ចម្ងាយមួយគីឡូម៉ែត្រ ស្ថិតក្នុងឃុំចុងដូង ស្រុកបារាយណ៍បណ្តាលឲ្យទាក់ស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចបានបញ្ចាក់ថា ជនបង្កពុំស្គាល់អត្តសញ្ញាណទេ បានយកខ្សែលីឡុងចងកាត់ទទឹងផ្លូវពីដើមឈើមួយទៅដើមឈើមួយ ធ្វើទាក់កជនរងគ្រោះឈ្មោះ ឈួន ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុ ដែលបានបើកម៉ូតូរ៉ឺម៉កដឹកឈើ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរ៉ឺម៉កស្លាប់នៅនិងកន្លែងកើតហេតុ ។ ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះ ប៉ាវ ហៃ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ពុំមានរងរបួសទេ ។

សាកសពជនរងគ្រោះត្រូវបានបងប្អូនប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖