ភ្នំពេញ៖ នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា បន្ទាប់ពីបាន ចូលរួម ប្រជុំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងទស្សនកិច្ចផ្លូវការ របស់ខ្ញុំនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ កន្លងមកនេះដែលបានបញ្ចប់ដោយទទួលបាន នូវលទ្ធផលល្អយ៉ាងច្រើនគួរជាទីមោទនៈ។
នៅក្នុងទស្សនៈកិច្ចនេះដែរ ខ្ញុំបានជួបមន្រ្តីសំខាន់ៗរបស់ ប្រទេសចិនរួមទាំង ប្រធានប្រឹក្សានយោបាយ ប្រជាជនចិន ប្រធានសភាប្រជាជនចិន លោកនាករដ្ឋមន្រ្តី លី ឃឺឈាំង និង លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលយើងបានពិភាក្សាស៊ីជម្រៅក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នង នាមជាប្រទសដៃគូយុទ្ឋសាស្រ្តដែលបានចាត់ទុកគ្នាដូចជាបងប្អូន និងមិត្តភក្តិដ៏ស្មោះត្រង់បំផុត។ កម្ពុជា នឹងទទួលបាននូវជំនួយឥតសំណងជាច្រើនថែមទៀតពីមិត្តចិន រួមទាំងឥណទាន កម្ចីការប្រាក់ទាប សម្រាប់អភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានតម្លើងកូតា អោយកម្ពុជានាំអង្ករចេញមក ចិនចំនួន ៣០០,០០០ (បីសែនតោន) នៅឆ្នាំក្រោយ។
ក្នុងពេលស្នាក់នៅប្រទេសចិន ខ្ញុំក៏បានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ព្រមទាំងបានចូលរួម វេទិកា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា និង ទាក់ទាញ ទេសចរចិនអោយមកទស្សនាកម្ពុជាអោយកាន់តែច្រើនដែលយើងគ្រោងនៅឆ្នាំ ២០២០ អោយកើន ដល់ ២លាននាក់។ កម្ពុជាពេល នេះគឺជាទិសដៅវិនិយោគដ៏សំខាន់របស់ចិន។ មុនពេលឡើងយន្ត ហោះវិលត្រឡប់មកវិញថ្ងៃនេះ ខ្ញុំបានទៅ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន នៅទីក្រុងស៊ី អាន ខេត្តសានស៊ី ផងដែរ។
តាមកាលវិភាគហោះហើរ ខ្ញុំនឹងមកដល់កម្ពុជាវិញនៅម៉ោង ២២:១០នាទីយប់នេះ។ ទោះបីទៅដល់ ទីណាក៏ដោយ ខ្ញុំតែងតែនឹករឮកមក ដល់បងប្អូនជនរួមជាតិជានិច្ច។ សូមជូនពរជនរួមជាតិជួបតែសេច ក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ