ព័ត៌មានទាន់ហេតុការណ៍៖

កាច់កម៉ូតូយកទៅបញ្ចាំបានលុយផឹកស៊ី ស្អែកឡើងសមត្ថកិច្ចចាប់វៃខ្នោះដល់បន្ទប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោចុះមកឃាត់ខ្លួនដល់បន្ទប់ជួល ក្រោយពីពេលជនសង្ស័យរូបនោះបានលួចម៉ូតូបានសម្រេច។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួលលេខ៣០ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ សែម សូរីវង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលលេខ១០ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ នឹងមានស្រុកកំណើតភូមិផ្អាវ ឃុំបាធា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់មានឈ្មោះ ធឿន សីហា អាយុ២១ឆ្នាំមិខរបរសន្តិសុខស្ដង់ដា ។

ជនរងគ្រោះឈ្មោះ ខៀវ សំអឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ៥០ ស្ថិតនៅភូមសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចទទួលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៥និង០០នាទី ព្រឹក ជនរងគ្រោះឈ្មោះ ខៀវ សំអៀន ភេទប្រុស អាយុ៣៨ឆ្នាំ បានក្រោកពីដេក ដើរចេញបន្ទប់ជួលលេខ៥០ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែបាត់ម៉ូតូម៉ាកហងុដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខព្រៃវែង1D-6449 ដែលខ្លួនបានទុកក្រោមជណ្តើផ្ទះជួលខាងលើ ។ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ និងដាក់ពាក្យបណ្តឹង ពេលដែលបានទទួលបានពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍ដង្កោបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនសន្តិសុខឯកជន ស្តង់ដា នៅក្បែរកន្លងកើតហេតុ បានឃើញជនសង្ស័យពីរនាក់ខាងលើបានើលកម៉ូតូជនរងគ្រោះដាក់លើរម៉កទៅបាត់ ។ រហូតដល់វេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃដដែលសមត្ថកិច្ចបានចុះទៅចាប់ជនសង្ស័យម្នាក់ឈ្មោះសែម សូរីវង យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយពីសួនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតមែន ហើនបានយកទៅបញ្ចាំនៅឃ្លាំងរំសៀវបានចំនួន២០០$ដុល្លានឹងយកលុយទៅផឹកសុីអស់ហើយមកដេកនៅបន្ទប់ជួលវិញធ្វើដូចគ្មានរឿងអ្វីសោះ លុះដល់ម៉ោង៣នឹង៣០នាទីរសៀលត្រូវបានសម្ថតកិច្ចចាប់ខ្លួន។

បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖