ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា៤កញ្ចប់តូច

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មម្នាក់​ត្រូវសមត្ថកិច្ចចាប់ខ្លួនដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន៤កញ្ចប់តូច កាលពីវេលាម៉ោង២០ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សេង រដ្ឋា ហៅឈុំ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ ។ រីឯវត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន(ម៉ាទឹកកកICE )ចំនួន៤កញ្ចប់តូច ។

ប្រភពបន្តថា កន្លងមក ឈ្មោះ សេង រដ្ឋា ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ។

នៅពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលពត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យកំពុងជួញដូរថ្នាំញៀន កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្វាយជ្រំចុះបង្រ្កាប នៅចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យឆែកឆេររកឃើញសារធាតុញៀនម៉ាទឹកកកICE៤កញ្ចប់តូច សមត្ថកិច្ចនគរបាលក៏ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ៕


ចែករំលែក៖