ព័ត៌មានទាន់ហេតុការណ៍៖

Antonio Conte ឈ្នះពានអ្នកចាត់ការទូទៅឆ្នើមចំនួន២

ចែករំលែក៖

លោក Antonio Conteត្រូវបានជ្រើរើសជាអ្នកចាត់ការទូទៅឆ្នើម ប្រចាំឆ្នាំផង និងអ្នកចាត់ការទូរទៅឆ្នើមក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueផង បន្ទាប់ពីគាត់ជួយក្រុមតោខៀវឈ្នះជើងឯកកំពូល របស់អង់គ្លេសក្នុង រដូវកាលដំបូងរបស់គាត់។

ពានរង្វាន់ទាំង២នេះត្រូវបានប្រគល់ទៅឲ្យអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី Antonio Conteនៅក្នុងកម្មវិធីសមាគមគ្រូបង្វឹកបាល់ទាត់អាជីពដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

Antonio Conteបានដឹកនាំក្រុមតោខៀវឈ្នះរហូតដល់ទៅ៣០ ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League រដូវកាលទើបតែបញ្ចប់នេះ។ មិនត្រឹមតែប៉ុណ្ណោះគាត់អាច នឹងឈ្នះពានមួយទៀតពេលប៉ះ ក្រុមកាំភ្លើងធំ Arsenal នៅក្នុងកម្មវិធីអង់គ្លេសFA Cupវគ្គផ្តាច់ព្រ័ត្រ ។

នៅថ្ងៃជាមួយគ្នានេះ Chris Hughton អ្នកចាត់ការទូរទៅក្លិបBrighton ក៏ទទួលបានពានរង្វាន់អ្នកចារល្អនៅក្នុងក្របខ័ណ្ឌអង់គ្លេស Championship។ លោកChris Wilder ឈ្នះពានរង្វាន់អ្នកចាត់ការទូទៅឆ្នើមនៅអង់គ្លេសLeague 1។ រីឯលោកPaul Cookឈ្នះពានរង្វាន់ឆ្នើមប្រចាំLeague 2 ជាមួយនឹងក្លិបPortsmouth ៕ ដេវីត


ចែករំលែក៖