ព័ត៌មានទាន់ហេតុការណ៍៖

ប៊ិះរឿងធំ ! លួចចំរថយន្តបំពាក់ប្រព័ន្ធ GPS ប៉ូលិសតាមពីក្រោយរហូត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោបាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ដេញតាមស្ទាក់ចាប់បានរថយន្តកូរ៉េមួយគ្រឿង ដែលត្រូវចោរលួចទាំងយប់មកវិញភ្លាមៗ នៅចំណុចនៅក្បែវត្តស្រះកែវ ក្នុងស្រុកបាទីខេត្តតាកែវ។

ចំណែកជនសង្ស័យដែលបានលួចរថយន្តនោះបានដឹងថា នៅក្នុងរថយន្តនោះមានភ្ជាប់ប្រពន្ធ័(GPS) បានបើកដល់កន្លែងស្ងាត់ ក្នុងភូមិខាងលើបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោល។

ប្រតិបត្តិការណ៍ដេញបង្ក្រាប់ខាងលើនេះដែរ កើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៧។

លោកអនុសេនីយ៍ទោ នៅ ទិត្យ នាយទទួលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ដោយមានការរាយរណ៍ពីម្ចាស់រថយន្តឲ្យដំណឹងថា បាត់រថយន្ត ភ្លាមៗកម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកផ្ទាល់ ក៏បានដាក់កម្លាំងពួនស្ទាក់ដេញតាមបានរកឃើញមកវិញ ហើយបាននាំយករថយន្តមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ខដង្កោ ដើម្បីឲ្យជនរងគ្រោះដែលជាម្ចាស់យកឯកសារ ដែលពាក់ពន្ធ័នឹងរថយន្ត។ ដោយឡែកជនសង្ស័យបានដឹងខ្លួនទាន់ ក៏ចុះគេចខ្លួនបាត់ស្រមោល ។

យោងតាមសម្តីពីម្ចាស់រថយន្តដែលមាន ឈ្មោះ កែប រ៉ាវ ភេទស្រី អាយុ៥៣ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយគាត់បានទុករថយន្តនៅមុខផ្ទះក្រៅរបងដូចរាល់ដង ហើយនៅម៉ោងជាង២រំលងអធ្រាត្រ បានឮសំឡេង ពេលនោះគាត់បានឡើងមើលបានឃើញចោរលួចរថយន្តគាត់ចេញទៅបាត់ ហើយគាត់បានបើកប្រព័ន្ធ(GPS)ទៅឃើញរថយន្តនោះបានបើកចេញទៅតាមផ្លូវសហពន្ធ័រុស្សីធ្ពោះទៅតាមផ្លូវជាតិលេខ៣ ក៏បានរាយការណ៍ឲ្យសមត្ថកិច្ចជួយដេញចាប់បាន។

ក្រោយពីសមត្ថកិច្ចបានមើលឯកសារ ដែលពាក់ពន្ធ័នឹងរថយន្តនោះហើយបានប្រគល់ឲ្យទៅម្ចាស់វិញតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖