ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសប្រកាសអាសន្នពីការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍កន្លងមក

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែឧសភា នាយករដ្ឋ មន្ត្រីអង់គ្លេសលោកស្រី Theresa May បានបញ្ជាដល់កម្លាំងទាហានរុករកនៅតាម ពហុកីឡដ្ឋាន និងរោងមហោស្រពនានា ក៏ដូចជាទីប្រជុំជនដោយខ្លាចមានការវាយប្រហារគ្រាប់បែកអត្តឃាតផ្សេងទៀតកើតឡើង ក្រោយពេលដែលមានការវាយ ប្រហារសម្លាប់មនុស្សដល់ទៅ២២នាក់ និងជិត៦០នាក់ទៀតរងរបួស។

ការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ បំផុតនៅក្នុងប្រទេសអង់គ្លេស គឺនៅឆ្នាំ ២០០៥ ពេលនោះនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ។ ក្រោយការវាយប្រហារនោះ បណ្តាគណបក្សនៅអង់គ្លេសក៏បានផ្អាកសកម្មភាពឃោសនាបោះឆ្នោតផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ បានប្តេជ្ញាស្វែង រកចាប់ខ្លួនក្រុមភេរវកម្មដល់ទីបញ្ចប់។ តាមការប្រកាសរបស់រដ្ឋាភិបាល ជនដៃ ដល់វាយប្រហារភេរវកម្មសម្លាប់មនុស្ស២២នាក់ និងរបួស៥៩នាក់មានឈ្មោះ Sal man Ramadan Abedi អាយុ២២ឆ្នាំ កើត នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែក្រុមប៉ូលិសត្រូវការពេលវេលាបន្ថែមដើម្បីស្រាវជ្រាវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ឬបក្ខពួក របស់ជនដៃដល់ខាងលើ។

នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារខាងលើ ដោយមានកិច្ចសហការគ្នារបស់ក្រុមភេរវកម្មនៅក្នុងប្រទេស។ ក្រោយហេតុការណ៍ខាងលើប៉ូលិសអង់គ្លេសបានឃុំខ្លួនបុរសវ័យ២៣ឆ្នាំម្នាក់ រស់នៅតំបន់ភាគខាងត្បូងទីក្រុង Manchester ដោយសង្ស័យជាប់ពាក់ព័ន្ធ។

នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវដល់ពលរដ្ឋកុំភ័យខ្លាចខ្លាំងពេក ហើយរដ្ឋា ភិបាលនឹងខិតខំឲ្យអស់ពីសមត្ថភាពរារាំងហេតុការណ៍បែបនេះកើតឡើងជាបន្ត ទៀត។

ក្នុងរយៈពេល២ឆ្នាំកន្លងមក អឺរ៉ុបត្រូវប្រឈមនឹងការវាយប្រហារភេរវកម្មជាច្រើនលើក។ បញ្ហាប្រឆំាងភេរវកម្មគឺជាប្រធាន បទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំរបស់ណាតូ នាពេលខាងមុខនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក។

អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមជ្រុលនិយម IS បានអបអរសាទរលើបណ្ដាញ សង្គមអនឡាញ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយបានវាយប្រហារលើ កម្មវិធីប្រគំតន្ត្រីនៅក្នុងទីក្រុងមែនឆេស្ទ័រ ដោយបានសម្លាប់មនុស្ស១៩នាក់ និងជិត៥០នាក់ដទៃទៀតរងរបួសកាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ រហូតដល់ពេលនេះនៅមិនទាន់មានក្រុមភេរវករណាមួយចេញមុខ ទទួលខុសត្រូវចំពោះហេតុការណ៍បំផ្ទុះ គ្រាប់បែកនោះនៅឡើយទេ។ ប៉ុន្តែប៉ូលិស ចក្រភពអង់គ្លេសកំពុងចាត់ទុកថា ជាអំពើ ភេរវកម្ម។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹង ថា ក្រុមអ្នកគាំទ្រពួក ISIS បានចូលទៅ កាន់បណ្ដាញសង្គមដូចជា ធ្វីតធើរ និង តេឡេក្រាមជាដើម និងបានបង្ហាញការអបអរចំពោះឧប្បត្តិហេតុ និងអំពាវនាវឲ្យមានការវាយប្រហារបែបនេះទៀតនៅក្នុងប្រទេសលោកខាងលិច ហើយអ្នកគាំទ្រទាំងនោះក៏បាននិយាយថា នេះគឺជាការសងសឹក ចំពោះការវាយប្រហារតាមអាកាសរបស់ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិកនៅ ក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖