ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាប្តីប្រចណ្ឌវាយប្រពន្ធដែលធ្វើការជានារីខារ៉ាអូខេបែកភ្នែកត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាវាយប្រពន្ធ បណ្តាលឲ្យរងរបួសភ្នែកត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ ហើយជនដៃដល់ជាប្តីត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់-ក្រុង-ខេត្តប៉ៃលិន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី រងគ្រោះឈ្មោះ ឃិត មុំ អាយុ២៨ឆ្នាំ បម្រើ ការងារនៅហាងខារ៉ាអូខេយីហោហ្គោលឌិន ក្នុងភូមិកើតហេតុខាងលើ រងរបួសត្រង់មុខ និងបែកភ្នែកមួយចំហៀង។ ចំណែកជនដៃ ដល់ជាប្តី ឈ្មោះ យុត ទុំ អាយុ២៩ឆ្នាំ មុខ របររត់ម៉ូតូឌុប រស់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា ករណីនេះកើតឡើងដោយសារតែប្តីប្រចណ្ឌប្រពន្ធដែលបម្រើការងារក្នុងហាងខារ៉ាអូខេទើបជនដៃដល់វាយឲ្យរងរបួសធ្ងន់បែបនេះ ។

បច្ចុប្បន្នជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកស្ត្រីរងគ្រោះនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅឡើយ ៕ សហការី


ចែករំលែក៖