ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនពរ សាសនិកខ្មែរឥស្លាមក្នុង ពិធីបួសរ៉ាម៉ាឌន ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងជាសារនៅលេីStatus ផេកហ្វេកប៊ុក របស់សម្តេតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណា ចក្រ កម្ពុជា និង ភរិយា បានថ្លែងនូវការអបអរសាទរ ជូនដល់សាសនិកឥស្លាមទាំងក្នុងប្រទេស និង អ្នកកាន់សាសនា ឥស្លាម ទូទាំងសកលលោក ក្នុងឱកាសពិធីបុណ្យបួសខែរ៉ាម៉ាឌន ដែលបានចាប់ផ្តេីមកាលពីម្សិលមិញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

ខ្លឹមសារទាំងស្រុងដែលសម្តេចតេជោ បានបង្ហោះនៅ លេីផេករបស់សម្ដេចផ្ទាល់ គឺ ” ក្នុងនាមខ្ញុំ និង ភរិយា ខ្ញុំសូម ជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភព លោកផងដែរ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន ដែល បានចាប់ផ្តេីមនៅថ្ងៃសៅរ៍ ទី២៧ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវនឹងឆ្នាំ១៤៣៨ មូហាំម៉ាត់ សករាជ សូមឲ្យ បងប្អូនសាសនិក ឥស្លាម ទទួលបាននូវសេចក្តីសុខសប្បាយ ក្តីមេត្តាករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំង អស់ ដែលបងប្អូនបានសាងកុំបីខានឡេីយ។ ”

នៅក្នុង Status របស់ Samdech Hun Sen, Cambo dian Prime Minister ក៏មានបង្ហោះនូវរូបភាពដ៏ទាក់ទាញ បំផុត បង្ហាញពីភាពស្និទ្ឋស្នាល និង ការផ្តល់ភាពកក់ក្តៅរបស់សម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតជាមួយ សាសនិកឥស្លាមកម្ពុជា នៅក្នុងពិធីទទួលទានអាហារស្រាយ បួសរបស់សាសនិកឥស្លាមដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតរៀបចំជូន ហេីយផ្តល់កិត្តិយសចូលរួម ។

សូមបញ្ជាក់ថា៖ នៅក្នុងសាសនា ឥស្លាម បួសជាកាតព្វកិច្ចទី៤ របស់អ្ន្កកកាន់សាសនាឥស្លាម ក្នុងកាតព្វកិច្ច ជា មូលដ្ឋានទាំង៥។ បួសគឺជាការដាក់ខ្លួបអោយស្មេីភាព របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទោះក្នុងឋានៈណា ក៏ត្រូវតែទទួល នូវភាពហេវហត់ អត់ឃ្លាន ពេលថ្ងៃ រយៈពេលមួយខែពេញ ដូចជាអ្នកក្រក្សត់ដទៃទៀត ។ កាលណាគាត់ដឹងពីទុក្ខលំបាក នៃការអត់អាហារ គឺគាត់ដឹងពីទុក្ខធុរៈអ្នកដទៃ ដែលរស់នៅក្នុងភាពខ្វះខាត ហេីយក៏ជាឱកាសនៃការបរិច្ចាគរបស់គាត់ ទៅជនក្រីក្រច្រេីនជាងឱកាសផ្សេងៗទាំងអស់។ បួសមិន មែន តែការ តមអាហារប៉ុណ្ណោះទេ តែជាការតមនូវការ និយាយស្តីអាក្រក់ ការបៀតបៀន រំលោភ លេីសិទ្ឋិ សេរី ភាព និងកិត្តិយសអ្នកដទៃ ក៏ដូចជា ការប្រព្រឹត្តិនូវបទល្មេីស ទាំងឡាយទោះតូចរឺធំផងដែរ។ បួសក៏ជាការដាក់ អោយ មានតុល្យភាពរបរបអាហារ តាមពេលវេលាជាក់លាក់ ជាពិសេស ការចាត់អោយប្រព័ន្ឋរំលាយអាហារធ្វេីការ សម្អាត ការរំលាយនិងច្រោះចេញនូវកាកសំណល់ជាតិពុលទាំង ឡាយដែលនៅ សេសសល់ ៕ សំរិត


ចែករំលែក៖