ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាពង្រឹងខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៨ ខែឧសភា នេះ ថ្លែងថា គណបក្សប្រជាជនកម្ពុជា និយាយគឺធ្វើ ពុំសន្យាខ្យល់ឡើយ ដោយលោកស្រី អះអាងថា មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព និង មានការអភិវឌ្ឍ ។
ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើឡើង ខណៈ អញ្ជើញជាកិត្តិយសជួបជុំនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាជាយរាជធានីភ្នំពេញ ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកស្រី អ៊ឹង កន្ថាផាវី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និយាយគឺធ្វើ ពុំសន្យាខ្យល់ឡើយ សូមបងប្អូនជឿជាក់ចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកស្រី ថា មានគណបក្សប្រជាជនកម្ពុជា ប្រទេសមានសន្តិភាព និង មានការអភិវឌ្ឍ ។
លោកស្រី ក៏បានដឹកនាំក្រុមការងារ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាល និង ពិសារអាហារក្នុងផ្ទះប្រជាពលរដ្ឋផងដែរ ៕ ចេស្តា