ភ្នំពេញ៖ តាមរយៈឃ្លីបវីដេអូជាង៧នាទី ដែលកីឡាការិនី ស៊ន សៀវម៉ី បានសម្ភាសន៍ ជាមួយបណ្តាញព័ត៌មានកីឡាមួយ ដែលបានចោទសួរជុំវិញ ការត្រៀមខ្លួន និងការសម្រេចចិត្តមិនទាន់ព្យាបាលរបួសជង្គង ព្រមទាំងការប្តេជ្ញាចិត្តឆ្ពោះទៅដណ្តើមមេដាយ នៅព្រឹត្តិការណ៍ប្រកួតកីឡាក្វាន់ដូ ជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េខាងត្បូង នាចុងខែមិថុនាឆ្នាំ២០១៧ ប៉ុន្តែនាងថា ការប្រកួតនេះជំរុញឲ្យរូបនាងត្រៀមខ្លួនកាន់តែល្អសម្រាប់កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីទៅវិញទេ ។ វីរៈកីឡាការិនី ស៊ន សៀវម៉ី បាននិយាយថា គ្រូពេទ្យកូរ៉េ បានចេញវិជ្ជបញ្ជាមិនអនុញ្ញាតរូបនាង បន្តការហ្វឹកហាត់ ឬប្រកួតទៀត ដោយសាររតែជង្គងរបស់នាងមានរបួស គឺត្រូវសម្រាក់ព្យាបាលសិន។ ប៉ុន្តែ សៀវម៉ី បានជម្នះដោយសម្រេចចិត្តហ្វឹកហាត់បន្ត និងប្រកួត ព្រោះឆ្នាំនេះនាង មានការប្រកួតច្រើន ដូចជា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នាថ្ងៃទី១៩ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិពភលោក នៅប្រទេសកូរ៉េ នាថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះជាដើម ។ ហ្គេមសំខាន់ៗនេះ បានជំរុញឲ្យកីឡាការិនី រូបនេះព្យាយាមហ្វឹកហាត់ធ្វេរដង ដើម្បីស្វែងររកជ័យជម្នះមកជូនប្រទេសជិត និងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងរូបនាងផ្ទាល់។
ស៊ន សៀវម៉ីបានបន្ថែមថា ថ្វីត្បិតការហ្វឹកហាត់គឺត្រៀមទៅស៊ីហ្គេមក៍ពិតមែន ប៉ុន្តែការប្រកួតពិភពលោក ក៍សំខាន់ដែរសម្រាប់រូបនាង ពីព្រោះការប្រកួតពិភពលោក វាប្រជុំដោយកីឡាការិនីខ្លាំងៗមានផ្តល់បទពិសោធន៍ល្អច្រើនផ្ទុយទៅវិញ ការប្រកួតជើងឯកពិពភលោកគឺជារឿងល្អសម្រាប់រូបនាងត្រៀមលក្ខណៈប្រកួតដណ្តើមមេដាយណៅកីឡាស៊ីហ្គេមលើលទី២៩។ ជាមួយនឹងការលើកឡើង របស់វីរកីឡាការិនីរូបនេះ លោក ឆយ យ៉ុងសុក គ្រូបង្វឹកផ្ទាល់របស់នាង បានបញ្ជាក់ថា តាមរយៈការប្រកួតជើងឯកពិភពលោក នៅប្រទេសកូរ៉េលើកនេះ សម្រាប់ សៀវម៉ី គឺជាបន្ថែមនូវបទពិសោធន៍ថ្មីដល់រូបនាង គូបសមនិងការខិតខំប្រឹងប្រែង ហ្វឹកហាត់សៀវម៉ីអាចទទួលបានលទ្ធផលល្អ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនឹងអាចការពារតំណែងជាម្ចាស់មេដាយមាសបានផងដែរ។
លោក បញ្ជាក់ថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកពិភពលោកនៅប្រទេសគូរ៉េនេះ ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងបញ្ជូនកីឡាករ៣នាក់ និងកីឡាការិនី៣នាក់ ទៅចូលរួមប្រកួត។គួររំលឹកថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន៧គ្រឿង ក្នុងនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេរុស្សីកាលពីឆ្នាំ២០១៥ ដោយសមត្ថមភាពក្រោយពីនាងឆ្លងផុតវគ្គជម្រុះដោយជោគជ័យ ប៉ុន្តែនាងបានចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១៕ សារីម