កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលបន្ថែមទៀត បើទោះបីអន្តរជាតិគំរាមកំហែងដាក់ទណ្ឌកម្មបន្ថែមយ៉ាងណាក៏ដោយ ។ នេះបើតាមប៊ីប៊ីស៊ីផ្សាយថ្ងៃទី២៩ ខែឧសភា ។
ប្រភពរាយការណ៍ថា លោកគឹម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលប្រភេទ Scud រយៈចម្ងាយខ្លី៤៥០គីឡូម៉ែត្រទៅធ្លាក់នៅមហាមុទ្រជប៉ុន ក្រោយហោះបាន៦នាទី ។
នេះជាកាំជ្រួចមីស៊ីលសាកល្បងថ្មីបំផុតរបស់កូរ៉េខាងជើង ដែលធ្វើឲ្យជប៉ុន អាមេរិក ក៏ដូចកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំង ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពខាងលើរបស់កូរ៉េខាងជើង ហើយថា នឹងប្រកៀកប្រកិតជាមួយមហាអំណាចអាមេរិក និងសម្ពន្ធមិត្តផ្សេងទៀតប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ។
នៅកូរ៉េខាងត្បូង ប្រធានាធិបតីដែលទើបឡើងថ្មី លោក Moon Jea-in បានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយចំពោះសកម្មភាពកូរ៉េខាងជើង ៕