តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ខ្សែប្រយុទ្ធដ៏ល្បីឈ្នោះLionel Messiត្រូវតែទទួលទោសជាប់ពន្ធធនាគា២១ខែ ប៉ុន្តែគាត់មិនចាំបាច់នៅ ក្នុងពន្ធនាគារឡើយ។
ដំបូងឡើយកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់Ballon d’Or ៥សម័យរូបនេះរួមនឹងឪពុកត្រូវតុលាការដំបូងរបស់អេស្ប៉ាញកំណត់ឲ្យជាប់ឃុំ២១ខែ និងរងសំណងជាប្រាក់ ២ លានអឺរ៉ូ សម្រាប់ Messi និងប្រាក់១,៥ លានអឺរ៉ូសម្រាប់ឪពុករបស់គាត់ឈ្មោះ Jorge តែពួកគេបានសម្រេចប្តឹងឧទ្ធរណ៍។
ពេលនេះតុលាការកំពូលសម្រេចឲ្យពួកគេទាំងចាញ់បណ្តឹងហើយត្រូវទទួលទោស។ ប៉ុន្តែបើតាមច្បាប់ប្រទេសអេស្ប៉ាញ ជនល្មើមានទោសក្រោម២ ឆ្នាំអាចនៅក្រៅឃុំបាន ៕ ដេវីត