ព័ត៌មានទាន់ហេតុការណ៍៖

Monaco ម្ចាស់ជើងឯកនៅបារាំងប្រមាញ់បានYouri Tielemansពីក្លិបយក្សបែលហ្ស៊ិក

ចែករំលែក៖

ក្លិប Monaco ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលរបស់ប្រទេស បារាំងរដូវកាលនេះបានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Youri Tielemans ក្នុងតម្លៃ២៨ដុល្លារអាមេរិក។

កីឡាករវ័យ២០ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកចំនួន៣ដង និងលេងឲ្យក្លិប Anderlecht ចំនួន១៣៩ដង និងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចំនួន៣៩ប្រកួត។

គាត់ក៏ជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅ ក្នុងក្របខ័ណ្ឌ Champions League ក្នុងវ័យ១៦ឆ្នាំ៤ខែនិង២៥ថ្ងៃ។ សម្រាប់រដូវកាលទើបតែបញ្ចប់នេះ Youri Tielemans ជាកីឡាករលេចធ្លោដោយស៊ុតបាល់បាន១៣គ្រាប់ក្នុងចំណោម៣៧ប្រកួតឲ្យ Anderlecht ៕ ដេវីត


ចែករំលែក៖