ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំពេញស៊ីធីសេនធ័រ ឈ្នះពានរង្វាន់ចំនួនពីរ គឺស្ថាបត្យកម្ម និង ការអភិវឌ្ឍកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ចុងសប្តាហ៍មុននេះ ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (PPCC) បានក្លាយជាម្ចាស់ជ័យលាភីចំនួនពីរ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៧-២០១៨ ដោយបាននាំមកនូវកិត្តិយស និងការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ចម្រុះរបស់ខ្លួន លើផ្ទៃដី ១១១,៦ហិកតា នៅចំកណ្តាលរាជធានីភ្នំពេញ។

បន្ទាប់ពីបានក្លាយជាម្ចាស់ជ័យលាភីចំនួនប្រាំ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា របស់ PropertyGuruកាលពីខែមីនាកន្លងមកនេះ ក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ កាលពីថ្ងៃសុក្រ ទទួលបានពានរង្វាន់ដ៏មានតម្លៃបន្ថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍និងស្ថាបត្យ- កម្មចម្រុះល្អបំផុតនៅកម្ពុជា។

លោក Alex Lauនាយកក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា ៖ “ភ្នំពេញស៊ីធីសេនធ័រ មានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ពីស្នាដៃការងាររបស់យើងជាថ្មីម្តងទៀត។ ឈានមកដល់ដំណាក់កាលនេះ មិនមែនថាគ្មានឧបសគ្គនោះទេ ប៉ុន្តែខណៈដែលចក្ខុវិស័យរបស់យើងសម្រាប់ភ្នំពេញស៊ីធីសេនធ័រ នៅតែបន្តទទួលស្គាល់ការជួយជ្រោមជ្រែងពីសំណាក់ដៃគូ និងបុគ្គលិកចំណានៗរបស់យើងនោះ ដូច្នេះ វាជាអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់យើង ក្នុងការទទួលបានពានរង្វាន់បន្ថែមទៀត”។

លោក បានមានប្រសាសន៍បន្ថែមទៀតថា៖ “ឆ្នាំនេះ គឺជាឆ្នាំដ៏រីករាយមួយ ដោយសារយើងមានគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ រួមមានគម្រោងThe Vanguard ដែលឈ្នះពានរង្វាន់ការិយាល័យល្អបំផុត និងមជ្ឈមណ្ឌលកម្សាន្ត The Eden Garden ។ ស្របពេលដែលកំណើនប្រកបដោយនិរន្តរភាពរបស់ ភ្នំពេញស៊ីធីសេនធ័រ នៅតែបន្តកើតមាននោះ ខ្ញុំសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ នៃការចូលរួមចំណែកដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ ហើយខ្ញុំពិតជាសប្បាយរីករាយសម្រាប់ក្តីសង្ឃឹមក្នុងតំបន់នាពេល អនាគតសម្រាប់ ភ្នំពេញស៊ីធីសេនធ័រ ក្នុងការបង្ហាញជាថ្មីម្តងទៀតនូវសមត្ថភាពឈានមុខគេនៅក្នុងឧស្សាហកម្ម និងនៅក្នុងចក្ខុវិស័យរបស់យើង។”

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ នៅចំបេះដូងរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបង្កើតគម្រោងសហគមន៍ដែលមានសុវត្ថិភាព និងពណ៌បៃតងសម្រាប់ទីក្រុង។ ដោយហ៊ុំព័ទ្ធទៅដោយសួនច្បារសាធារណៈ និងកន្លែងហាត់ប្រាណ ភ្នំពេញស៊ីធីសេនធ័រ នឹងផ្តល់នូវជម្រើសការិយាល័យ លំនៅឋាន និងស្ថាបត្យកម្មហាងលក់ទំនិញ ដែលត្រូវបានរួមបញ្ចូលយ៉ាងពេញលេញជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់ទីក្រុង។គម្រោងអភិវឌ្ឍន៍នេះ រួមបញ្ចូលនូវគម្រោងអភិវឌ្ឍន៍ ដែលឈ្នះពានរង្វាន់មួយចំនួន ផងដែរ ដូចជា៖ គម្រោងអភិវឌ្ឍន៍លំនៅឋាន Residence90 ដែលជាប្រភេទគម្រោងឆ្លាតវៃ និងទាន់សម័យនៃវីឡាភ្លោះ និងវីឡា quad ដែលផ្តោតសំខាន់លើការបង្កើតសហគមន៍ ដ៏រីករាយមួយរបស់ក្រុមគ្រួសារ ។

គម្រោង The Vanguard គឺជាមជ្ឈមណ្ឌលការិយាល័យដែលមានទីតាំងនៅជិតផ្លូវចូលផ្នែកខាងត្បូង នៃភ្នំពេញស៊ីធីសេនធ័រ ដោយរំលេចនូវជញ្ជាំងអគារជាកញ្ចក់ព័ទ្ធជុំវិញចំនួន ៧៥ ភាគរយ ដែលអាចមើលឃើញទិដ្ឋភាពស្រស់ត្រកាល និងការតុបតែងលម្អ ប្រកបដោយភាពទាក់ទាញបំផុត។The EDGEគឺជាគម្រោងអភិវឌ្ឍន៍ដែលមានចំនួន ៦៦ល្វែង កម្ពស់៤ទៅ៥ជាន់ និងមានការរចនាម៉ូតផ្នែកខាងក្នុង

ប្រកបដោយលក្ខណៈទំនើប ព្រមទាំងមានចំណតសាធារណៈធំទូលាយ ដើម្បីបង្កើតបានជាបរិយាកាសរស់នៅស្រស់ស្រាយ ដែលជាកត្តាជំរុញទឹកចិត្តដល់ការស្នាក់នៅបានយូរអង្វែងផងដែរ។ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការ អភិវឌ្ឍយុវជននៅកម្ពុជា ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានសហការជាមួយសាលាបច្ចេកទេសដុនបូស្កូ ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនក្នុងស្រុកដំបូងគេ ដែលបានចូលរួមផ្ទាល់ក្នុងការជួសជុលមជ្ឈមណ្ឌលសិក្សាកុំព្យូទ័រ នៅក្នុងសាលាបច្ចេកទេស ដុនបូស្កូ ក្នុងក្រុងភ្នំពេញ ក៏ដូចជាបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០រូប សិក្សារយៈពេលពីរឆ្នាំផងដែរ។

កាលពីថ្ងៃសៅរ៍នេះ សិស្សចំនួន ៤០ ក្រុម បានចូលរួមនៅក្នុងកម្មវិធីប្រកួតបាល់ទាត់កុមាររ បស់ធនាគារ អ អេច ប៊ី ក្រោមការឧបត្ថម្ភទីតាំងប្រកួតបាល់ទាត់ ពីភ្នំពេញស៊ីធីសេនធ័រ និងបានរៀបចំធ្វើឡើងនៅក្នុងទីលានបាល់ទាត់ នៃឧទ្យាន Central Park Sport Complex របស់ភ្នំពេញស៊ីធីសេនធ័រ៕ វឌ្ឍនា

 


ចែករំលែក៖