ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មា ហាស្សាន់ ៖ប្រជាពលរដ្ឋខ្មែរឥស្លាម ឃុំបឹង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បានប្ដេជ្ញាថា នឹងរួមរស់សុខទុក្ខលំបាក់ ជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

 

ខេត្តកំពង់ធំ ៖ ក្នុងយុទ្ឋនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានគណៈចលនា សាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំបឹង ស្រុកបារាយណ៍ និងមានការចូលរួមពីសកម្មជនគណៈចលនាទូទាំងខេត្តកំពង់ធំ ២១៤៣នាក់ ។

ក្នុងពិធីជួបសំណេះសំណាលនេះ អ្នកឃុំបឹងជាច្រើនកុះករដែលមានវត្តមាន បានស្រែកប្ដេជ្ញាព្រមៗគ្នា ដោយមុះមត់ថា នឹងនៅតែបន្ត គាំទ្រដណ្តើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ឲ្យខានតែបាននៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នេះ និងក្នុងពេលបោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខនោះផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជសក់ថា ៖ ស្តីពីលទ្ឋផលឆ្នោតរបស់ឃុំបឹង ដែលជាទឹកដីកំណើតរបស់លោកផ្ទាល់ បានអោយដឹងថា ជាមោទនៈភាពណាស់ដែលការបោះឆ្នោតសភាទាំងប្រាំអាណត្តិនិង បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទាំង៣ អាណត្តិកន្លងទៅ គឺឃុំបឹងនៅតែរក្សាជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

លោក អូស្មាន ហាស្សាន់បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការរវាងអជ្ញាធរឃុំជាមួយប្រជាពលរដ្ឋ ហើយតែងតែដោះស្រាយរាល់បញ្ហាក្នុងសហគមន៍បានទាន់ពេលវេលា ដោយលោកបានជំរុញ និង ផ្តល់កម្លាំងចិត្តដល់អ្នកឃុំបឹង សូមអោយបន្តរក្សាសម្លេងដើមក្នុងភាពជាអ្នកដណ្តើមយកឈ្នះ ហើយបន្ថែមកម្លាំងថ្មី អោយកាន់តែច្រើន ដើម្បីអោយភាគរយនៃអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែឡើងខ្ពស់មួយកម្រិត ខណៈដែលអាណត្តិមុនក្នុងលទ្ឋផលឆ្នោតសភា ២០១៣ ឃុំបឹងបានទទួលសម្លេងគាំទ្រដល់ទៅ៨៧ភាគរយ ហើយអាណត្តិនេះ លោកប្រធានគណៈចលនាបានផ្តល់កម្លាំងចិត្តថាសូមដណ្តើមអោយបានដល់ទៅ ៩៥ភាគរយ ជាសម្លេងឆ្នោតដែលដណ្តើមជ័យជំនះជូនគណប្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ ក៏បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋអោយត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៤ មិថុនា ២០១៧នេះ សូមត្រៀមទាំងការដាក់ចិត្តផ្តេជ្ញាគូសតែនៅលេីសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ត្រៀមទាំងឯកសារចាំបាច់ផ្សេងៗដែល តម្រូវយកទៅជាមួយក្នុងការបោះឆ្នោតជាដេីម ៕ សំរិត


ចែករំលែក៖