ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្ក្រាបផលិតផលគ្រឿងសម្អាងខុសច្បាប់បានទម្ងន់ជាង៣០តោន

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចម្រុះចុះបង្ក្រាបបានផលិត ផលគ្រឿងសម្អាង និងថ្នាំខាត់ស្បែកឲ្យស រយៈពេលខ្លី ខុសច្បាប់ជាង៣០តោន នៅ ទីតាំង២កន្លែងផ្សេងគ្នា ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ចុះថ្ងៃច័ន្ទបានឲ្យដឹងថា ផលិតផលសម្អាង ជាង៣០តោនខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីដាក់ឲ្យនៅក្រោមការពិនិត្យ ពីបទល្មើសចំនួន៤មានដូចជា ៖

១-នាំចូល រក្សាទុក ចែកចាយ ផលិត ផលគ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យស រយៈពេលខ្លី គ្មានលិខិតអនុញ្ញាត និងលិខិត បញ្ជីការតាមមាត្រា១០ នៃច្បាប់គ្រប់គ្រង ឱសថ ។

២-នាំចូល រក្សាទុក ចែកចាយ ផលិត ផលគ្រឿងសម្អាងថ្នាំខាត់ស្បែកឲ្យស រយៈពេលខ្លី គ្មានបង់ពន្ធ តាមមាត្រា៧២ និង៧៤នៃច្បាប់គយ ។

៣-នាំចូល និងរក្សាទុកផលិតផល គ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យស រយៈ ពេលខ្លី គ្មានប្រភពច្បាស់លាស់ តាម មាត្រា១៦ និង៦៣នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា ។

៤-នាំចូល និងរក្សាទុកផលិតផល គ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យសរយៈ ពេលខ្លី ដែលសង្ស័យថាមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពល រដ្ឋក្នុងរយៈពេលយូរអង្វែង ។

គួររម្លឹកផងដែរថា ការចុះបង្ក្រាបបាន ផលិតផលគ្រឿងសម្អាង និងថ្នាំខាត់ស្បែកឲ្យសរយៈពេលខ្លីខុសច្បាប់ជាង៣០តោននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៧ ៕ សហការី


ចែករំលែក៖