ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ក្នុងផ្ទះដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងខ្សែ ចងនៅនឹងបង្អួចទ្វារផ្ទះក្នុងបន្ទប់មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង២និង៣០នាទីយប់កណ្ដាលអធ្រាត្រ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៧៦Eoផ្លូវ១៦៣ ក្រុម១៨ ភូមិ៣ ស្ថិតនៅ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពមានឈ្មោះ ឡាំ រិទ្ធីដា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១៧៦Eoផ្លូវ១៦៣ ស្ថិតនៅ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនរបស់ជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុបានរូបខ្ញុំទើបតែចេញមកពីធ្វើការបានហើយបានត្រឡប់មកផ្ទះខាងលើ ហើយបានគាស់ទ្វារផ្ទះយូរពេក ក៏បានមើលតាមចន្លះទ្វារ ស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងបង្អួចទ្វាផ្ទះបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ខ្ញុំក៏បានទួរស័ព្ទទៅទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើល សមត្ថកិច្ចជំនាញ់ ក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ។

ក្រុមមន្រ្តីជំនាញបានប្រាប់ថា បុរសរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមែន បច្ចុប្បន្នសពបានទៅដំកល់នៅវត្តសន្សំកុសល ៕ ស រស្មី

 


ចែករំលែក៖