ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ៖ សហគមន៏ខ្មែរឥស្លាមមានជឿទុកចិត្ដ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តែមួយគត់

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជា ជនកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម បានបញ្ជាក់ថា សហគមន៏ខ្មែរឥស្លាមនូវតែមានជឿទុកចិត្ដ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តែមួយគត់ ព្រោះគណបក្សប្រជាជនកម្ពុជា មានគោល នយោបាយដ៏ត្រឹមត្រូវ ដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខដុមរម្យនា ។

គោលនយោបាយសំខាន់ ចំនួន ១៣ចំណុច របស់គណ បក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់ គណ បក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផល ប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋ គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សមិទ្ឋផលជាច្រេីនលេីស ពីការរំពឹងទុក បាននិងកំពុងតែកេីតឡេីងគ្រប់ទិសទីយ៉ាងពិតប្រាកដ មិនមែនដោយរឿងចៃដន្យនោះឡេីយ តែវាកេីតឡេីងដោយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកធ្វេីវាកេីតឡេីង ជាអ្នកដែលកសាងប្រទេសពីបាតដៃទទេ ហេីយក៏ជាអ្នកដែលលះបង់កម្លាំងកាយចិត្តនិងឈាមស្រស់ដេីម្បីទប់ស្កាតបញ្ហាអសន្តិសុខ និង សង្គ្រាមរ៉ាំរ៉ៃដែលពីមុនធ្លាប់បានយាយីទឹកដីកម្ពុជា និងអាយុជីវិតរាស្រ្តកម្ពុជារងទុក្ខវេទនាជាច្រេីនទស្សវត្ស។ ផ្អែកលេីហេតុផល សមស្របខាងលេី ក៏ដូចជាគោលនយោបាយទិសដៅអនុវត្តបន្តលោកប្រធានគណៈ ចលនាបាន រំលឹកដល់មហាជនអោយដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដោយជម្រាបអោយគ្រប់គ្នាសូមកុំភ្លេចទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅរំលង ៣ថ្ងៃទៀត គឺថ្ងៃទី០៤ មិថុនា ២០១៧ ហេីយសូមបន្តបោះឆ្នោតជូនគណបក្សប្រជា ជន កម្ពុជា ដេីម្បីជាការតបសស្នងសងគុណយ៉ាងសាកសមបំផុត៕ សំរិត


ចែករំលែក៖