ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភូមិនាំគ្នាឈប់ និងចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈដែលស្ត្រីចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូស្រែកចោរៗ ដោយមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ហើយបានធ្វើសកម្មភាពឆក់ខ្សែករបស់គាត់មិនបានសម្រេច ហើយជិះគេចខ្លួនទៅទិសខាងត្បូងបាត់ស្រមោល។
ហេតុការណ៍ចោឆក់ខ្សែកមិនបានសម្រេចនេះ បានកើតឡើងកាលពីរសៀលវេលាម៉ោង ០៤ និង ២០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅខាងកើតស្ពានហាយវេ ផ្លូវជាតិលេខ ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមសំដីអ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតហេតុមានស្ត្រីម្នាក់មានអាយុជាង៥០ឆ្នាំមិនស្គាល់ឈ្មោះដោយដឹងថាជាប្រពន្ធមន្ត្រីនគរបាលខេត្តស្វាយរៀងដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអ៊ែប្លែកពណ៏ខ្មៅដោយបានដាក់ស្រាបៀរមួយកេសធ្វើដំណើរលើផ្លូវជាតិលេខ១ពីលិចមកកើតខណៈនោះស្រាប់តែមានជនសនសង្ស័យ ២នាក់ ជិះម៉ូតូ គ្រឿងម៉ាកហុងដាDream 014 ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយអ្នកជិះពីមុខពាក់អាវពណ៌លឿង ឆ្នូតៗ ម្នាក់ក្រោយ ពាក់អាវពណ៌ខ្មៅ បានធ្វើដំណើរស្របទិសគ្នាជាមួយជនរងគ្រោះហើយ ក៏បានធ្វើសកម្មភាពឆក់ខ្សែកប៉ុន្តែមិនបានសម្រេចដោយជនរងគ្រោះស្រែកចោរៗផ្អើលអស់អ្នកធ្វើដំណើរ។
ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យបានជិះម៉ូតូយ៉ាងលឿនសំដៅទៅទិសខាងត្បូងយ៉ាងលឿនគេចបាត់ ស្រមោលតែម្ដង។
ចំណែកជនរងគ្រោះបានឈប់ម៉ូតូទាំងភិតភ័យប្រាប់ហេតុការណ៍ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរពីសកម្មភាពជនសង្ស័យធ្វើសកម្មភាព ប៉ុន្តែមិនដឹងថា ស្ត្រីខាងលើដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាននៅឡើយ ព្រោះមិនមានបាត់បង់ទ្រព្យសម្បត្តិនោះទេ។
សូមបញ្ជាក់ថា ក្នុងទឹកដីខេត្តស្វាយរៀងមិនដល់រយះពេលមួយខែផង មានករណីកើតឡើងជាច្រើនដូចជាកាច់កម៉ូតូ និងឆក់ខ្សែកជាដើម ដោយជនសង្ស័យគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋមួយចំនួនមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងទ្រព្យសម្បត្តិនេះ ឬភូមិឃុំមានសុវត្ថិភាព ៕ យឹម សុថាន