ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបើកបុកជាមួយរថយន្តឡុចសុីស RX330 មួយគ្រឿងទៀត ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ ៣១០ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

ប្រពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកឡុចសុីស RX330 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AO-0203 បើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវ៣១០ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈដល់កែងផ្លូវ១៦៣ ក៏បានបើកឆ្លងផ្លូវ តែត្រូវបានរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7275 ដែលបើកបរដោយបុរសម្នាក់ដូចគ្នា និងធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនរួមទាំងមិនប្រយ័ត្នផងនោះក៏បានបុករថយន្តឡុចសុីសចំពីចហៀងពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តម៉ាកព្រូសខ្ទិចមួយកំណាត់មុខទាំងស្រ៊ុង រីឯរថយន្តម៉ាកឡុចសុីសក៏បានរងការខូចខាតទ្វាមួយចំហៀងខាងស្ដាំទាំងស្រុងផងដែរ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះសម្របសម្រួលគ្នាអស់រយះពេលជាងមួយម៉ោង ទើបត្រូវគ្នាដោយភាគីខាងរថយន្តព្រូសព្រមទទួលកំហុស ហើយព្រមចេញថ្លៃខូចខាតទៅលើរថយន្តឡុចសុីសទាំងអស់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុដោយមិនចង់រំខាងដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕ ភារ៉ា ដង្កោ


ចែករំលែក៖