ព័ត៌មានទាន់ហេតុការណ៍៖

ឆៃ លីដាឡែន ទម្លាយសារឈឺចាប់រឿងប្តី

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្រោយពីតារាសម្តែង និងចម្រៀងអ្នកនាងឆៃ លីដាឡែន ស្រាប់តែបង្ហោះសារឈឺចាប់ខ្លាំងជាមួយនឹងបញ្ហាជីវិតរស់នៅ។ សារនេះ ត្រូវបានអ្នកសិល្បៈទម្លាយថា នាងមានបញ្ហារកាំរកូសក្នុងគ្រួសារពិសេសរឿងប្តី។

ក្រោយរៀបការរួច ឆៃ លីដាឡែន នៅតែបន្តទទួលបានឱកាសការងារសិល្បៈក្នុង និងក្រៅស្រុកជាហូរហែ ប៉ុន្តែបំណងប្រាថ្នាធំក្នុងជីវិតក្រោយរៀបការរបស់នាង គឺពរពោះបង្កកំណើតកូនដំបូងនោះនៅមិនទាន់បានសម្រេចនៅឡើយ។ អ្វី នាងបានជួបជំពប់នឹងពាក្យចរចាមអារ៉ាមមួយចំនួនថា នាងបានបែកបាកស្វាមី ប៉ុន្តែដំណឹងនេះ ត្រូវបាននាងច្រានចោល ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងជាថ្មី គឺនាងបានទម្លាយសារទុក្ខព្រួយខ្លាំងមួយដែលនាងមិនធ្លាប់បានបង្ហាញ។ សារដែលនាងសរសេរនៅលើហ្វេសប៊ុកបានលើកឡើងថា “តើពេលណាទៅទើបខ្ញុំរួចផុតពីកម្មនេះ? តើខ្ញុំបានធ្វើអ្វីខុសបានជាធ្វើដាក់ខ្ញុំបែបនេះ? តើមានដែលគិតអាណិតខ្ញុំទេ?”។ ក្រៅពីសួរសំណួរខាងលើនាងលើកឡើងដែរថា ”រាល់ថ្ងៃនេះខ្ញុំខំព្យាយាមណាស់ ព្យាយាមធ្វើល្អ ព្យាយាមមិនមាត់ ក៏វាមិនអាចដូចដើមដែរមែនទេ? ភ្លេចអស់ហើយមែនទេ? កាលគ្រាកំសត់ ពិបាក អត់ស៊ីមានស៊ី ក៏យើងមិនចោលគ្នាដែរ តែពេលនេះហេតុអ្វី? ស្រីណាមិនយំ នាងពិតជាអស់កម្លាំងខ្លាំងណាស់” ។ ក្រៅពីសាទាំងនេះនាងបានលើកឡើងនូវសារមួយចំនួនបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តនឹងរឿងជីវិតគ្រួសារ។

គេនៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់បាននៅឡើយទេ ជុំវិញការទម្លាយសារខាងលើនេះ ប៉ុន្តែវាត្រូវបានគេសង្ស័យថា គឺជាសារឈឺចាប់កើតឡើងពីរឿងរ៉ាវក្រុមគ្រួសារ ដែលនាងចង់ទម្លាយឲ្យធូរទ្រូងខ្លះ៕ វឌ្ឍនា


ចែករំលែក៖