ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រឆាំងការដាក់ទណ្ឌកម្មដោយបន្តអភិវឌ្ឍន៍កម្មវិធីបរមាណូ

ចែករំលែក៖

កូរ៉េខាងើង បានប្រកាសថា នឹងបន្តកម្មវិធីបរមាណូ ដើម្បីទទួលបានជ័យជំនៈនៅពេលចុងក្រោយ។

ក្រោយសេចក្តីសម្រេច ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ ទីក្រុងព្យុងយ៉ាង បានច្រានចោលការដាក់ទណ្ឌកម្មទាំងនោះ ដោយចាត់ទុកថាជាសកម្មភាព ចងគុំនុំ ហើយកូរ៉េខាងជើងនិងបន្តកម្មវិធីបរមាណូដដែល។

សារព័ត៌មាន KCNA បានដកស្រង សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា«បើទោះបីការដាក់ទណ្ឌកម្មនោះមានទំហុំធំយ៉ាណាក្តី តែ យើងនឹងមិនឃ្លាតឈ្លាយពីវិថីឆ្ពោះទៅរកបរមាណូ នោះឡើយ ដើម្បីការពារអធិបតេយ្យជាតិ និងឈានដល់ជ័យជំនៈចុងក្រោយ»។

ការដាក់ទណ្ឌកម្មថ្មីគឺមានការ ឯកភាពពីទីក្រុងប៉េកាំផងដែរ ដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់កូរ៉េខាងជើង ។ កាលពីខែមេសាកន្លងមកប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានប្រកាសថា បានធ្វើការជាមួយលោកស៊ីជីងពីង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។ ចាប់តាំងពីខែមេសា មកទលពេលនេះចិនក៏បានផ្អាក់នាំចូល ធ្យូងថ្មពីកូរ៉េខាងចើង ផងដែរ។ នៅពេលនោះ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់អាមេរិកនិងចិនដាក់ទណ្ឌកម្ម គ្មានហេតុផលទៅលើកូរ៉េខាងជើង ។ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា «ទាំងនោះជាការខុសឆ្គង ក្នុងការរារាំងការអភិវឌ្ឍន៍កម្មវិធីបរមាណូ»។

ភាពតានតឹង នៅឧប្បទ្វីបកូរ៉េ កាន់តែ ខ្លាំងឡើងក្រោយពេលលោកត្រាំ អនុវត្តគោលនយោបាយតឹងតែង ទៅលើកូរ៉េខាងជើង ជាង អតីតប្រធានាធិបតីអូបាម៉ា ។ សេតវិមានបានអំពាវនាវដល់កូរ៉េខាងជើង ត្រូវតែប៉បង់កម្មវិធីបរមាណូ និងមីស៊ីល។ផ្ទុយទៅវិញ កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅ ៣គ្រាប់ក្នុងរយៈពេលតែ៣សប្តាហ៍ប៉ុណ្ណោះ។

ស្ថានភាពនៅកូរ៉េខាងជើងកាន់តែតានតឹងក្រោយពេលដែល អាមេរិកបញ្ចូននាវាផ្ទុកយន្តហោះទី៣ទៅកាន់ឧប្បទ្វីបកូរ៉េ និងការសាកល្បងមីស៊ីលវាយស្ទាក់ របស់អាមេរិក ដែលមានគោលដៅវាយស្ទាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង។

ការសាកល្បងរបស់អាមេរិកត្រូវបានកូរ៉េខាងជើង ចាត់ទុកថា កំពុងតែធ្វើខ្លួនឲ្យភ្លីភ្លើជាមួយនឹងគំនិតឥតប្រយោជន៍ ប្រសិនបើពួកគេគិតថា ការធ្វើតេស្តមីស៊ីលការពារទទួលបានជោគជ័យ នាពេលថ្មីៗនេះ អាចការពារពួកគេឲ្យរួចផុតពីការវាយប្រហារនុយក្លេអ៊ែ របស់កូរ៉េខាងជើង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Ibtimesនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រៅពីថាអាមេរិកកំពុងធ្វើខ្លួនឲ្យភ្លីភ្លើហើយ មន្ត្រីនាំពាក្យរូបនេះក៏បានធ្វើការចោទប្រកាន់រដ្ឋាភិបាល របស់ប្រធានាធិបតី ត្រាំ ថាកំពុងបង្កហេតុយោធាដ៏ធ្ងន់ធ្ងរ និងបញ្ឆេះសង្គ្រាមនុយក្លេអ៊ែផ្ទុះឡើង។

គួររំលឹងផងដែរថា នៅថ្ងៃទី៣០ ខែឧសភាកន្លងទៅ សហរដ្ឋអាមេរិកបានធ្វើតេស្តបាញ់ទម្លាក់ មីស៊ីលផ្លោងឆ្លងទ្វីបមួយ នៅលើមហាសមុទ្រប្រកបដោយភាពជោគជ័យ ដើម្បីជាការត្រៀមខ្លួនការពារទុកមុនសម្រាប់ទប់ស្កាត់ការវាយប្រហារ មីស៊ីលនុយក្លេអ៊ែណាមួយពីប្រទេសកុម្មុយនិស្តផ្ដាច់ការ កូរ៉េខាងជើង ដែលបានអះអាងថា ខ្លួនមានមហិច្ឆតាផលិតមីស៊ីលបំពាក់នុយក្លេអ៊ែ វាយប្រហារដល់អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖