ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៤នាក់ជាមួយក្រដាសប្រាក់ដុល្លារក្លែងក្លាយ55300$

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យ៤នាក់ចរាចរណ៍ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងចាប់យកវត្ថុតាងក្រដាងប្រាក់ដុល្លារក្លែងក្លាយ55300$ ផងដែរ ។

ករណីនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនសង្ស័យជាប់ពាក់ព័ន្ធ បទល្មើសចរាចរណ៍រូបិយប័ណ្ណដុល្លារក្លែង ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ៖ ឈ្មោះ គៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ 18/1 ក្រុងបាងកក មុខរបរកម្មករ, ឈ្មោះអ៊ុង អាត ស៊ីវាតកន អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវ១២ ឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ មុខរបរ បុគ្គលិកក្រុមហ៊ុនមិតសូអែរ, ៣ ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវវិថូនដាំលិ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន នីវសេន និងឈ្មោះ បិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរ កម្មករ ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានប្រាក់ដុល្លារ55300$ ប្រភេទក្រដាសដុល្លារក្លែងក្លាយ សេរីចាស់ សេរីឆ្នាំ២០០៦ ។

ប្រាក់ដុល្លារក្លែងក្លាយនេះជារបស់ឈ្មោះ ឈីត នៅក្រុងបាងកក បាន យកមកដូរនៅទឹកដីខ្មែរ តាមច្រកអន្តរជាតិដូង ។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕ សំ វិច្ឆិកា


ចែករំលែក៖