ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាននាំយក អំណោយសប្បុរសធម៌ ទៅចែកជូន សហគមន៍ខ្មែរឥស្លាម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ រាជធា នីភ្នំពេញ ចំនួន១៥១គ្រួសារ សម្រាប់ដោះស្រាយទទួលទាន អាហារ ពិធីបួសរ៉ាម៉ាឌន ខណៈនៅរសៀលថ្ងៃទី ០៦ មិថុនា ឆ្នាំ២០១៧ នេះដែរ លោកហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក៏បាននាំយកនូវ អំ ណោយជាគ្រឿតឧបភោគបរិភោពមួយចំនួន ទៅចែកជូន សហគមន៍ខ្មែរឥស្លាមនៅខេត្តកំពង់ឆ្នាំង និងបាត់ដំបង ដែល មានចំនួន៦០០គ្រួសារ ផងដែរ ។
អំណោយសប្បុរសធម៌ ជា គ្រឿងឧបភោគ បរិភោគ យកមកចែកជូនបងប្អូន ១៥១គ្រួសារ នៅសហគមន៍ សង្កាត់ជ្រោយចង្វារនាពេលនេះ ជាការឧបត្ថម្ភរបស់ អង្គការ LIFE នៃប្រទេសបារាំង សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ក្រាម , មី១កេះ , ស្ករសរ២គីឡូក្រាម , ប្រេងឆា២លីត្រ,អូវ៉ាន់ទីន១ដប ,ទឹកដោះគោរខាប់២កំប៉ុង គិតជាថវិកា សរុប ២២លាន ប្រាំបីម៉ឺនរៀល ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ តាមពិតអំណោយទាំងឡាយត្រូវតម្រូវឲ្យធ្វើការចែកជូនបងប្អូនអោយទាន់ពេលវេលនានៃថ្ងៃផ្តើមបួសរ៉ាម៉ាឌន មកម្លេះដើម្បីបំពេញសសេចក្តីត្រូវការចាំបាច់ជាក់ស្តែង ប៉ុន្តែយើងខ្ញុំមិនទាន់ចែកជូនបានទេ ព្រោះក្នុងយុទ្ឋនាកាឃោសនាបោះ ឆ្នោត តាមច្បាប់មិនអនុញ្ញាតិអោយធ្វើការប្រគល់ជំនួយមនុស្សធម៌អ្វីឡើយ ។
សម្រាប់លទ្ឋផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រជាពលរដ្ឋបានបន្តគាំទ្រ ដណ្តើមបាននូវភាពជោគ ជ័យជូនប្រមុខរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា
លោក អូស្មាន ហាស្សាន់ ក៏បានពាំនាំនូវការអបអរសាទរ និង សាកសួរសុខទុក្ខសហគមន៍ខ្មែរឥស្លាម ក្នុងឱកាសពិធីបួសរ៉ាម៉ាឌន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលបញ្ញាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា និងសម្តេចក្រឡាហោម ស ខេង ។
ក្នុងនោះដែរលោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើពី សម្តេចតេជោ ហ៊ុន សែន ស្តីអំពីការជួបជុំអាហារសាមគ្គីរបស់សម្តេចទាំងទ្វេរជាមួយសហគមន៍ខ្មែរឥស្លាម និង មុស្លិមអន្តរជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ផងដែរ ។
លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនមុស្លិមនៅស្រុកបារាំង តាមរយៈអង្គការ LIFE ដែលបានជ្រោមជ្រែងឧបត្ថម្ភដល់សហគមន៍អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ទាំងគម្រោងកញ្ចប់អាហារក្តី និង គម្រោងអណ្តូងទឹកស្អាតក្តី សង្ឃឹមថា អង្គការទាំងពីរនឹងមានគម្រោងនានាផ្សេងទៀត ដើម្បីចូលរួមលើកស្ទួយ ជីវភាពអ្នកខ្វះខាតនៅក្នុងសហគមន៍ខ្មែរឥស្លាមបន្ដទៀតៗ ផងដែរ ៕ សំរិត