ស្របពេលដែលក្លិបReal Madrid កំពុងតែទទួលជោគជ័យខ្លាំងនៅ ក្នុងស្រុកនិងក្រៅសុ្រកដោយទទួលបានពានចំនួន២ឆ្នាំនេះ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Pepeបានប្រកាសដើរចេញពី ក្លិបនៅរដូវកាលក្រោយទៅវិញ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះអាចនឹងវិលត្រឡប់ទៅប្រទេសអង់គ្លេស ឬក៏ចូលរួមក្រុមParis Saint-Germain របស់បារាំង។ គាត់បានប្រាប់វិទ្យុអេស្ប៉ាញCopeថា “ខ្ញុំមិនចង់បន្ទោសអ្នកណាទេ។ អ្វីដែល Zidane បានធ្វើឱ្យ Real Madrid គឺពិតជាអស្ចារ្យ ប៉ុន្តែមានរឿងខ្លះខ្ញុំក៏មិនយល់ដែរ។ ខ្ញុំមិននិយាយពាក្យលា ជាមួយ Zidane និង Real Madrid ឡើយ ព្រោះពួកគេបានដឹងថាខ្ញុំត្រូវចាកចេញហើយ” ។
មូលហេតុដែលPepeចង់ចាកចេញនោះប្រហែលជាគាត់មិនបានលេងច្រើនឡើយនៅក្នុងក្លិបReal Madridដោយលោក Zidaneអ្នកចាត់ការទូរទៅក្លិបដាក់តែកីឡាករ Raphael Varane និងNacho ដើម្បីធ្វើជាដៃគូខ្សែការពារកណ្តាលជាមួយនឹងប្រធានក្រុម Sergio Ramos។
គួរបញ្ជាក់ថា Pepe បង្ហាញខ្លួន៣៣៤ប្រកួតឲ្យReal Madridចាប់តាំងពីផ្លាស់ពីក្រុម Porto កាលពីឆ្នាំ២០០៧ក្នុងតម្លៃខ្លួន២៥,៥ លានផោន ៕ ដេវីត