ព័ត៌មានទាន់ហេតុការណ៍៖

២​នាក់កំពុងធ្វើដំណើរតាមម៉ូតូសណ្តោងរ៉ឺម៉ក​លក់​ផ្លែ​ត្នោតត្រូវរថយន្តបុកស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីវេលា​ម៉ោង២និង៤០នាទី​រំលង​អធ្រា​ត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥៧Aត្រង់ចំណុច​ក្រុមទី៣ ភូមិ​កំ​ប៉ូវ​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ។

ប្រភពព័ត៌មានរាយការណ៍ថា ​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​រវាង​រថ​យន្កូរ៉េចំណុះ៥តោន​ និង​ម៉ូត​សណ្តោងរ៉ឺម៉ក​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​ ពី​កើ​តទៅ​លិច​ ដោយ​រថយន្ត​ម៉ាក​ hyundai ពណ៌​ស5តោន ពាក់​ស្លាក​លេខ ភ្នំពេញ 3A1495 បាន​បុក​ហើយ​ក្រឡាប់​នៅ​កន្លែងកើតហេតុ ។ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

រថយន្តបង្កបើកបរ​ល្បឿន​លឿន​រេចង្កូតបុក​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ១គ្រឿង​ម៉ាក​honda Dream C125ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ បាត់ដំបង​1G 8503 បើកបរ​ដោយ​ឈ្មោះ មិត្ត សាមឿន​ ភេទ​ប្រុស ​អាយ២៧ឆ្នាំ ​រស់នៅ​ភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ពាក់មួក​សុវត្ថិភាព បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ​រីឯ​អ្នក រួម​ដំណើរ ម្នាក់ទៀត ត្រូវជា​ប្រពន្ធ ឈ្មោះ ហេង នាង ភេទ​ស្រី ​អាយុ២៥ឆ្នាំ ពាក់មួក​សុវត្ថិ​ភាព រងរបួស​ធ្ងន់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដោយ​រថយន្ត​សង្គ្រោះ​ឃុំ​ភ្នំ​សំពៅ ។

ចំណែក​រថយន្ត​ និង​ម៉ូតូ​ខូចខាត​ធ្ងន់​ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នគរបាល​ខេត្ត​នាំយកទៅ​រក្សាទុក​នៅ​ការិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​ជា​បន្ត​នៅពេល​ក្រោយ។ ចំណែក​សាកសព​ត្រូវ​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕


ចែករំលែក៖