ព័ត៌មានទាន់ហេតុការណ៍៖

តារាបាល់ទាត់២រូបរបស់ Man Unitedទៅសួរសុខទុក្ខជនរងគ្រោះដោយអំពើភេរវកម្ម

ចែករំលែក៖

តារាបាល់ទាត់ Marcus Rashford និង Jesse Lingardរបស់ក្លិបបិសាចក្រហមManchester Unitedបានចំណាយពេលវេលារបស់ខ្លួនទៅសួរសុខទុក្ខដល់ ក្មេងរងគ្រោះនៃការបំផ្ទុះគ្រាប់បែកភេរវកម្ម។

កីឡាករទាំងពីររូបនេះបានទៅមន្ទីពេទ្យកុមារ Manchester ដើម្បីសួរសុខទុក្ខក៏ដូចជាយកអាវយឺតទៅឲ្យជនរងគ្រោះទាំងនោះទុកជាអនុស្សាវរីយ៍ផងដែរ។

គួរបញ្ជាក់ថា មនុស្ស២២នាក់បានស្លាប់ និង១២០នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកភេរវកម្មនៅក្នុងការប្រគុំតន្រ្តីធំមួយក្នុងទីក្រុង Manchester ៕ ដេវីត


ចែករំលែក៖