នៅថ្ងៃទី៨ ខែមិថុនា ពលរដ្ឋអង់គ្លេស ជាង ៤៦លាននាក់បានទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ ថ្មីហើយក៏ជាការបោះឆ្នោតធំទី៤ នៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះមានការបោះឆ្នោតប្រជាមតិនៅស្កូតឡែនស្តីពីឯករាជ្យផ្តាច់ខ្លួនចេញពីអង់គ្លេស ការបោះឆ្នោតកាលពីឆ្នាំ២០១៥ និងការបោះឆ្នោត ប្រជាមតិចាកចេញពីអឺរ៉ុប នៅឆ្នាំ២០១៦។
ការប្រគួតប្រជែង រវាងលោកស្រី Theresa May និង លោក Jeremy Corbyn
ការិយាល័យបោះឆ្នោតជាង៤ម៉ឺនកន្លែងនៅទូទាំងចក្រភពអង់គ្លេសបាន បិទទ្វារនៅវេលាម៉ោង២២ ថ្ងៃទី៨ ខែមិថុនា (ម៉ោងក្នុងតំបន់) ហើយលទ្ធផលបោះឆ្នោតត្រូវប្រកាសនៅថ្ងៃទី៩ ខែមិថុនានេះ។ ពលរដ្ឋអង់គ្លេស ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៦០០រូប ក្នុងចំណោមបេក្ខភាព តំណាងរាស្ត្រ ជាង ៣៣០០ នាក់។ បច្ចុប្បន្នមានតែមនុស្ស២នាក់ប៉ុណ្ណោះដែលមានឱកាស ក្លាយជានាយករដ្ឋមន្ត្រីដឹកនាំអង់គ្លេស គឺលោកស្រី នាយករដ្ឋមន្ត្រី Theresa May និង Jeremy Corbyn។
លោកស្រីTheresa May បានអំពាវនាវឲ្យមានការបោះឆ្នោត កាលពីខែមេសាឆ្នាំនេះ គឺការបោះឆ្នោតមុនពេលកំណត់ ៣ឆ្នាំ ដោយសារតែលោកស្រី មានការជឿជាក់ យកឈ្នះខ្ពស់ ក្លាយជាមេដឹកនាំអង់គ្លេស ដើម្បីបន្តអនុវត្តិពិភាក្សាស្តីពី Brexit នាំអង់គ្លេសចេញពីអឹរ៉ុប។ ប៉ុន្តែការវាយប្រហារភេរវកម្មនៅទីក្រុងឡុងដុង និង ទីក្រុងម៉ែនឆែសស្ទើរ នាពេលកន្លងមក បានដាក់គំនាបយ៉ាងខ្លាំងទៅលើលោកស្រី។
ក្រុមអ្នកឯកទេស រៀបចំការបោះឆ្នោតមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយលទ្ធផល បោះឆ្នោតលើកនេះ។ មនុស្សជាច្រើន ក៏បង្ហាញក្តីសង្ឃឹមថា គណបក្សប្រឆាំងរបស់លោក Jeremy Corbyn នឹងទទួលជ័យជំនះ ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការព្យាករណ៍ថា គណបក្សកាន់អំណាចទទួលបានអាសនៈតែ ៣០៤ប៉ុណ្ណោះ គឺខ្វះ២២អាសនៈទៀត ទើបទទួលបានសម្លេងគ្រប់គ្រាន់ ៣២៦អាសនៈ ក្នុង ក្នុងចំណោម ៦៥០ អាសនៈ ក្នុងសភា ៥០+១ ដើម្បីក្លាយនាយករដ្ឋមន្ត្រី។
គណបក្សធំទាំងពីរបានសន្យាថា នឹងជម្រុញការអនុវត្ត Brexit ប៉ុន្តែគណបក្សនីមួយៗមាន ទស្សនៈខុសគ្នាស្តីពី ការចាកចេញពីអឺរុប។ ចំណែកលោកស្រី May បានស្យាថា នឹងចាកចេញពីអង់គ្លេសនៅខេមីនា ឆ្នាំ២០១៩៕ ម៉ែវ សាធី