ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសីុស៤៧០បុករថយន្តដឹកឥដ្ឋពីក្រោយខ្ទេចរថយន្ត មនុស្សរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ដែលគេសង្ឃឹមថាមិនធានាជីវិតនោះទេ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាមោ៉ង៩ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងជើងផ្សារព្រែកអញ្ចាញ ឋិតនៅភូមិក្រោម ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

បើតាមប្រភពពីសមត្ថកិច្ចនិងពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញ រថយន្តឡិចសីុស សេរីទំនើប470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 8319 បើកបរ បោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តឡិចសុីតបានរេចង្កូតទៅបុករថយន្តដឹកឥដ្ឋយ៉ាងពេញទំហឹងពីក្រោយ បណ្តាលឲ្យរថយន្តបង្កខ្ទេចមុខទាំងស្រុង ហើយអ្នកបើកបររងរបួសធ្ងន់សន្លប់ស្តូកស្តឹង។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ កូរ៉េប្រភេទរថយន្តដឹកឥដ្ឋ ពាក់ស្លាកលេខ 14 81ភព3 ដែលបែកកង់កំពុងផ្លាស់ប្តូរកង់ តៃកុងរថយន្តនៅក្រោមរថយន្តក៏រងរបួសបាក់ជើងទាំងពីរ។

ករណីនេះសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះនៃមន្ទីពេទ្យកាល់មែតដឹកទៅសង្រ្គោះបន្ទាន់។ ចំណែករថយន្តទាំពីរគ្រឿងត្រូវសមត្ថកិច្ចអូសទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលរង់ចាំដោះស្រាយនាពេលក្រោយ៕ឡូ សំអាត


ចែករំលែក៖