ព័ត៌មានទាន់ហេតុការណ៍៖

លើកទី១ប្រធានាធិបតីអាមេរិកសន្យាការពាររួមជាមួយណាតូ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់គឺជាលើកទី១ហើយដែលបានសន្យាជាមួយប្រទេសសមាជិកណាតូ ថាអាមេរិកនឹងគោរពទៅតាមច្បាប់ការពាររួមរបស់ណាតូតាមមាត្រា៥ នៃសទ្ធិសញ្ញាការពាររួម។ ក្នុងនោះបើប្រទេសណាមួយរងការវាយប្រហារ គឺណាតូទាំងមូលចាំបាច់ត្រូវតែជួយការពារគ្នា។

ការប្តេជ្ញារបស់អាមេរិកបានបង្ហាញតាម រយៈការធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំ ដោយមាន៣ប្រទេសធ្វើជាម្ចាស់ផ្ទះ ក្នុង នោះមានប្រទេស ប៊ុលហ្គារី ហុងគ្រី និង ប្រទេសរ៉ូម៉ានី។ នៅក្នុងសមយុទ្ធនោះមានទាហានចូលរួមរាប់ម៉ឺននាក់ ខណៈដែល ភាពតានតឹងរវាងអង្គការណាតូ នឹងរដ្ឋា ភិបាលទីក្រុងមូស្គូ បានកើនឡើងដល់ ចំណុចខ្ពស់រួចទៅហើយនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកទៅតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងគោកអាមេរិកថា «វិសាលភាពដ៏ធំធេងនៃការកំញើញផ្នែកយោធានេះ នឹងមានសកម្មភាពនៃការបាញ់ចេញពីលើអាកាស, បាញ់ចេញពីទីលាន ហ្វឹកហាត់ និងបាញ់ចេញពីទន្លេ ហើយនេះ ជាសមយុទ្ធដ៏ធំមួយ វាជាសកម្មភាពកំញើញ ចំពោះសត្រូវ»។

បើតាមកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំ នៅតំបន់អឺរ៉ុប គឺថាកងកម្លាំងប្រមាណ ២៥.០០០នាក់ នឹងចូលរួមកិច្ចសហការ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ២០ ខែកក្កដា។

បើតាមមេបញ្ជាការនៅតំបន់អឺរ៉ុបរបស់ មន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា គេ មិនទាន់ដឹងចំនួនយន្តហោះយុទ្ធសាស្រ្ត ទម្លាក់គ្រាប់បែកប្រភេទ B-1B និងយន្ត ហោះទម្លាក់គ្រាប់បែក 3 B-52 ដែលនឹងត្រូវចូលរួមក្នុងសមយុទ្ធនេះនៅឡើយទេ។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Business Insider របស់អាមេរិកបានផ្សាយ ថា មាននាវិក ៤.០០០នាក់, កប៉ាល់ និង នាវាមុជទឹក៥០គ្រឿង រួមទំាងយន្តហោះ៥០ គ្រឿងទៀត ក៏បានត្រៀមរួចរាល់ហើយដែរសម្រាប់សេណារីយ៉ូ ដែលហាក់ដូចជាល្បែង សង្គ្រាមនេះ៕ ម៉ែវ សាធី

 


ចែករំលែក៖