ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់អង់គ្លេស Premier League ៦ឆ្នាំចុងក្រោយលើកដោយគ្រូបង្វឹក៦រូបផ្សេងគ្នា

ចែករំលែក៖

ជោគជ័យក្នុងការឈ្នះពានអង់គ្លេស Premier League រដូវកាលនេះ គឺជាលើកទី៥ និងជាប្រវត្តិសាស្រ្តរបស់ក្រុម Chelsea សម្រាប់រដូវកាល២០១៦-២០១៧ បន្ទាប់ពីការបង្កើតក្របខ័ណ្ឌលំដាប់កំពូលនេះគិតចាប់តាំងពីឆ្នាំ១៩៩២មក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរយៈកាល៦ឆ្នាំចុងក្រោយមានគ្រូបង្វឹក និង ជាអ្នកចាត់ការទូទៅរបស់ក្រុមនីមួយៗជាមនុស្សផ្សេងគ្នាទាំងអស់ ។

បេក្ខភាពគ្រូបង្វឹកដែលដឹកនាំក្រុមបាល់ទាត់នៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League សម្រាប់៦ឆ្នាំចុងក្រោយ ហើយមួយចំនួនក៏ត្រូវក្លិបបញ្ចប់កិច្ចសន្យា និងមួយចំនួនទៀតក៏ចូលនិវត្តន៍ផងដែរ។

គិតចាប់តាំងពីឆ្នាំ២០១២មកគ្រូបង្វឹកដែលដឹកនាំក្រុមឲ្យឈ្នកពានអង់គ្លេស Premier League មានចំនួនប្រាំមួយរូបផ្សេងគ្នាដែលមានដូចជា៖

១. លោក Roberto Mancini គ្រូបង្វឹកជនជាតិ អ៊ីតាលីដឹកនាំក្រុម Manchester City ឈ្នះពាន កាលពីឆ្នាំ២០១២

២. កំពូលគ្រូបង្វឹកលោក Sir Alex Ferguson ជនជាតិស្កុតឡេនដឹកនាំបិសាចក្រហម Manchester United ឈ្នះពានកាលពីឆ្នាំ២០១៣

៣. លោក Manuel Pellegrini ជនជាតិឈីលីដឹកនាំក្រុម Manchester City ឈ្នះពានឆ្នាំ២០១៤

៤. លោក Jose Mourinho គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ដឹកនាំក្រុមតោខៀវ Chelsea ឈ្នះពានកាលពីឆ្នាំ២០១៥

៥. លោក Claudio Ranieri ដឹកនាំក្រុមកញ្ច្រោងខៀវ Leicester City ឈ្នះពាន២០១៦

៦. ពេលថ្មីៗនេះលោក Antonio Conte ជនជាតិអ៊ីតាលីដឹកនាំក្រុម Chelsea ឈ្នះពាននៅឆ្នាំ ២០១៧ ៕ ដេវីត


ចែករំលែក៖