ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២០ឆ្នាំ បានក្លាយទៅជាម្ចាស់ជើងឯកពិភពលោក (World Cup)បន្ទាប់ពី យកឈ្នះលើក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡាដោយ លទ្ធផល 1-0
ការប្រកួតដណ្តើមពានរង្វាន់ពិភពលោកសម្រាប់យវជនក្រោម២០ឆ្នាំបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជម្រើសដំបូងរបស់អង់គ្លេសសុទ្ធតែមក ពីក្រុមល្អនៅក្នុងក្របខ័ណ្ឌPremier League។
មួយគ្រាប់ពីកីឡាករ Dominic Calvert-Lewin នៅនាទី៣៥ សមល្មមនឹងផ្ដល់តំណែងជើងឯកដល់ក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ FIFA World Cup U20 ឆ្នាំ២០១៧។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើអ៊ីតាលីបន្ទាប់ពីឈ្នះដោយបាល់កាត់សេចក្ដី ៤ទល់នឹង១ លើអ៊ុយរុយហ្គាយ។
អ្វីដែលគួរឲ្យកត់សំគាល់ខ្លាំងនោះគឺអស់ពេលជាច្រើនឆ្នាំមកហើយក្រុមអង់គ្លេសទាំងឈុតធំ ឈុតតូច មិនអាចលើកពានធំៗបាននោះទេ។ ពួកគេត្រូវការរយះពេលរហូតដល់ទៅ៥១ឆ្នាំដើម្បីបានមកលេងវគ្គផ្តាច់ព្រ័ត្តនៃកម្មវិធីធំបែបនេះ ៕ ដេវីត