ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំប្រជុំត្រួតពិនិត្យការការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧) ក្រោមអធិបតិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធបណ្តាស្ថាប័ន អង្គភាពជាច្រើនរូបផងដែរ ៕ សុខ ខេមរា


ចែករំលែក៖