ព័ត៌មានទាន់ហេតុការណ៍៖

មិនប្រយ័ត្ន​រត់​ឆ្លងថ្នល់ រថយន្ត​​បុក​របួសធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​រថយន្ត​បុ​ពេញទំហឹង គ្រា​ដែល​កំពុង​រត់​ឆ្លងថ្នល់ កាលពី​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ​ ​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ិច ចាន់​គា​រិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ប្រភព​បន្តថា ​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ ​បាន​រត់​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្ត​១​គ្រឿង ម៉ាក​កាមរី​ឆ្លាម ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2I.42 20 ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​ចំ​យ៉ាង​ពេញ​ទំ​ហឺ​ង បណ្តាល​ឲ្យ​របួសធ្ងន់​តែម្តង​។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​ ចំណែក​រថយន្ត​បាន​យកទៅ​រក្សារ​ទុក​នៅ​អធិការ​​នគ​បាល​ស្រុក​បរិបូ​ណ៍ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ចន្ថា


ចែករំលែក៖