កីឡាករ Rafael Nadal បានបង្កើនកំណត់ត្រាឈ្នះពានរង្វាន់តេន្នីស French Open ដល់ទៅ១០ដង ក្រោយឈ្នះកីឡាករ Stanslas Wawrinka ដោយលទ្ធផល ៦-២, ៦-៣ និង ៦-១ នៅវគ្គផ្ដាច់ព្រ័ត្រ។
Nadal ដែលមានវ័យ៣១ឆ្នាំបានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រកីឡាវាយតេន្នីសដែលអាចឈ្នះពាន Grand Slam ១០ដងពីកម្មវិធីតែមួយ។ គាត់ ធ្លាប់លើកពាន Grand Slam ១៥ដងគិតទាំងបួនកម្មវិធីក្នុងនោះមាន French Open ១០ដង, Australian Open ១ដង, Wimbledon ២ដង និង US Open ២ដង។
គួរបញ្ជាក់ថាការប្រកួតវាយតេន្នីសពានរង្វាន់ French Openឆ្នាំ 2017 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដោយជើងឯកទទួលបានប្រាក់រង្វាន់១លាន២សែនអឺរ៉ូ ៕ ដេវីត