លោកFabio Capelloបានក្លាយទៅជាគ្រូបង្វឹកលំដាប់កំពូលម្នាក់ ទៀតដែលសម្រេចចិត្តទៅដឹកនាំក្រុមបាល់ទាត់នៅក្នុងប្រទេសចិន។
គ្រូបង្វឹកសញ្ជាតិអុីតាលីនេះបានយល់ព្រមទៅដឹកនាំក្រុម Jiangsu Suningដើម្បីជំនួសតំណែងគ្រូសញ្ជាតិកូរ៉េខាងត្បូងលោក Choi Yong-soo ដែលបានលាលែងពីតំណែងក្រោយធ្លាក់ AFC Champions League នៅវគ្គ១៦ក្រុមដោយចាញ់ Shanghai SIPG។
គួរបញ្ជាក់ថា លោកFabio Capelloមានវ័យ៧០ឆ្នាំធ្លាប់ដឹកនាំក្រុម ធំៗជាច្រើនដូចជា AC Milan, Real Madrid, Roma និង Juventus។ គាត់ក៏ធ្លាប់ដឹកនាំក្រុម ជម្រើសជាតិអង់គ្លេសបាន៤ឆ្នាំ និងជម្រើសជាតិរុស្សុី៣ឆ្នាំ។ គាត់ស្ថិតក្នុងចំណោម គ្រូបង្វឹកមានឈ្នោះល្បីល្បាញដែលទៅដឹកនាំនៅប្រទេសចិនក្នុងនោះមានដូចជា Luis Felipe Scolari, Andre Villas-Boas, Gus Poyet និង Felix Magath ៕ ដេវីត