ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងបាត់ខ្លួន១០នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ នៅខេត្ត Hubei ប្រទេសចិន

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំង វាយប្រហារ នៅក្នុងប្រទេសចិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ។

អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៦នាក់ បានបាត់បង់ជីវិត និង៣នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគខាងត្បូង នៃប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ រហូតមកទល់ពេលនេះ។

ភ្លៀងធ្លាក់ខ្លាំងគួបផ្សំ នឹងខ្យល់ព្យុះបណ្តាលឲ្យ មានទឹកជំនន់ និងបាក់ដីនៅក្នុងទីក្រុង ជាច្រើននៅក្នុងហួប៉ី ដោយសរុបមានផ្ទះ ១៧១ខ្នងបានដួលរលំ និងប្រជាជនប្រហែល ៦៤៩នាក់ ត្រូវបានជម្លៀសចេញ នេះបើតាមនាយកដ្ឋាន កិច្ចការស៊ីវិលខេត្ត ។ ទីស្នាក់ការត្រួតត្រា ទឹកជំនន់ និងការសង្គ្រោះគ្រោះមហន្តរាយ រាជធានីបានឲ្យដឹងថា នៅក្នុងទីក្រុង Chongqing មានប្រជាជនជាង១៣០០នាក់ ក៏ត្រូវបានផ្លាស់ប្តូរទីលំនៅ ដោយសារតែផ្ទះរបស់ពួកគេខូចខាតទំាំងស្រុងដែរ ។

ផ្ទះជាង១០០ខ្នង ត្រូវបានបំផ្លាញ និងដំណាំ៥២០០ហិកតា ក៏ត្រូវបានបំផ្លាញដែលយោងតាមសេចក្តីថ្លែងការណ៍នេះ ។ ភ្លៀងកំពុងតែភ្លៀងនៅទីក្រុង ណានជីង ខេត្តជាំងស៊ូ ភាគខាងកើត របស់ប្រទេសចិន បានឈានដល់កម្ពស់២៤៥,១មីល្លីម៉ែត្រ គឺជាកំណត់កំណត់ត្រាមួយ អស់រយៈពេល៦៦ ឆ្នាំនេះបើយោងតាមស្ថានីយឧតុនិយមទីក្រុង ។

ក្នុងរយៈពេលចុងក្រោយនេះ ភ្លៀងខ្យលបង្កជាទឹកជំនន់ វាយប្រហារ នៅគ្រប់ទិសទីជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាសី។ កន្លងមក នៅក្នុងប្រទេស មីយ៉ានម៉ា ស្រីលង្ការ បង់ក្លាឌែស បានរងនៅការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ក្រៅពីនេះនៅមានផ្ទះសម្បែង រាប់រយខ្នងរងការបំផ្លាញ ធ្វើឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព៕ ម៉ែវ សាធី


ចែករំលែក៖