ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញសាកសពម្នាក់ហើមស្អុយសត្វដង្កុវចោះ សង្ស័យឃាតកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់កណ្តាលវាលស្រែ មានស្ថានភាពហើមស្ពីង និងមានដង្កូវចោះ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ។

ការប្រទះឃើញសាកសពនេះ កើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងកើតប៉ុស្តិ៍រដ្ឋបាលសង្កាត់បាទី ចម្ងាយ២,០០០ម៉ែត្រ នៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាក្រាតកាយដេកស្លាប់នៅកណ្តាលវាលស្រែ ដោយមានស្ថានភាពហើមស្អុយដង្កូវចុះ សង្ស័យជាអំពើឃាតកម្ម ទើបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីពិនិត្យសាកសព។

បើតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ចំពោះករណីបុរសម្នាក់ស្លាប់នោះ មិនទាន់ដឹងមូលហេតុនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណ។

ប្រភពសមត្ថកិច្ចបន្តទៀតថា បើតាមការពិនិត្យ នៅក្បែរបរវេណកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ ស្បែកជើងផ្ទាត់មួយគូ សំលៀកបំពាក់ មួយកំប្លេរ (ខោវេង ពណ៌ខ្មៅ អាវយឺតពណ៌ក្រហម) និងមានកាបូប លុយ១ ហើយមានប្រាក់រៀលមួយចំនួនទៀតផង។

បើតាមលោកវរៈសេនីយ៍ទោ កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគបាលខេត្តបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ច ពុំទាន់សន្និដ្ឋានថា ជាអំពើឃាតកម្ម ឬយ៉ាងណាទេ គឺមន្រ្តីជំនាញបច្ចេកទេស និងគ្រូពេទ្យ កំពុងពិនិត្យសាកសព ដោយសាកសពហើមស្អុយ និងមានដង្កូវចោះផង ហើយបើតាមការសន្និដ្ឋាន ជនរងគ្រោះអាចស្លាប់ក្នុងរង្វង់ ពី៧ថ្ងៃទៅ១០ថ្ងៃមកហើយ ទើបពិបាកពិនិត្យរកស្លាកស្នាម និងអត្តសញ្ញាណ ។

ដូច្នេះសមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាមកពិនិត្យមើលសព សម្បុរ ស មានសំលៀកបំពាក់ ខោ ខ្មៅជើងវែង អាវយឺតពណ៌ក្រហម បើមានបាត់សមាជិកគ្រួសារ សូមមកទំនាក់ទំនង សមត្ថកិច្ចនគបាលសង្កាត់បាទីក្រុងបាវិត៕ យឹម សុថាន


ចែករំលែក៖