ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រឿងអាស្រូវនឹងធ្វើឲ្យកិត្តិយសរបស់អាមេរិកលើឆាកអន្តរជាតិត្រូវធ្លាក់ចុះ

ចែករំលែក៖

លោក William Binney អតីតអ្នក ឯកទេស របស់ក្រសួងសន្តិសុខជាតិ NSA បានឲ្យដឹងថា លោក James Comey អតីតប្រធាន FBI ដែលត្រូវលោកត្រាំ ដកតំណែង អាចប្រឈមនឹងការជាប់គុក ៣៥ឆ្នាំ ពីបទធ្វើឲ្យបែកធ្លាយការសន្ទនា សម្ងាត់ជាមួយប្រធានាធិបតីត្រាំ។

អតីតប្រធាន FBI លោក James Comey បានទទួលស្គាល់នៅក្នុងការសាក សួរ កាលពីថ្ងៃទី ៨ខែមិថុនាថា ខ្លួនបានធ្វើឲ្យបែកធ្លាយនូវខ្សែអាត់សំឡេង ស្តីពីខ្លឹមសារនៃការសន្ទនាសម្ងាត់ជាមួយប្រធានាធិបតីត្រាំ ។ លោក William Binney បានបញ្ជាក់ថា ទោសដែលធ្វើឲ្យបែកធ្លាយ រឿងសម្ងាត់ អាចជាប់គុកពី៥ឆ្នាំទៅ៣៥ឆ្នាំ ។

នៅក្នុងការសាកសួរ នៅមុខគណៈកម្មធិការចារកិច្ចសភាអាមេរិក លោក James Comey មិនអាចបង្ហាញពីសកម្មភាព ណាមួយដែលលោកប្រធានាធិបតីដូ ណាល់ ត្រាំ ស្នើឲ្យលោកធ្វើដោយខុសច្បាប់នោះឡើយ។ នៅពេលដែលប្រធាន ចារកិច្ច សភាអាមេរិកលោក Richard Burr សួរថា«តើមានអ្នកណាស្នើឲ្យលោក ផ្អាកការស៊ើបអង្កេត ស្តីពីទំនាក់ទំនងរវាង រុស្ស៊ីនឹងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ដែរឬទេ? លោក James Comeyបញ្ជាក់ថា ដូចអ្វីដែលខ្ញុំដឹងគឺគ្មាន ឡើយ»។

កន្លងមកនៅក្នុងលិខិត បញ្ជាក់ ដែលមាន៧ទំព័រ ផ្ញើទៅកាន់ ក្រុមស្រាវ ជ្រាវ អតីតប្រធាន FBI បានបញ្ជាក់ថា ប្រធានាធិបតីត្រាំ ធ្លាប់បង្ហាញក្តីសង្ឃឹម ថាអាចនឹង បោះបង់ចោលការស្រាវជ្រាវ ទៅលើករណីលោក Michael Flynn ស្តីពីទំនាក់ទំនងជាមួយរុស្ស៊ី។ ប៉ុន្តែនោះក៏មិនមែនជាការបញ្ជាផ្ទាល់ពីប្រធានាធិបតីនោះដែរ។

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បានរងការចោទប្រកាន់ខ្លាំងៗពីលោកជេមស៍ ខូមី អតីតមេដឹកនាំប៉ូលិសសហព័ន្ធ FBI ដែលលោកដូណាល់ ត្រាំបានដកហូតចេញពីតំណែងយ៉ាងទាន់ហន់ កាលពីថ្ងៃ ទី៩ឧសភាកន្លងទៅ។ នៅក្នុងសវនាការសួរដេញដោលរបស់គណៈកម្មការស៊ើប អង្កេតរបស់សភា លោកជេមស៍ ខូមី បាន​និយាយថា សេតវិមានបាននិយាយកុហកពីរឿងប៉ូលិសសហព័ន្ធFBI។

នៅថ្ងៃទី៩ខែមិថុនា ជាថ្ងៃដ៏អាប់អួបំផុតសម្រាប់លោកដូណាល់ ត្រាំ។ នៅក្នុងសវនាការសួរដេញដោលរបស់គណៈកម្មការស៊ើបអង្កេតរបស់សភា នៅល្ងាចថ្ងៃព្រហស្បតិ៍ លោកជេមស៍ ខូមី អតីតមេដឹកនាំប៉ូលិសFBI បានប្រើពាក្យខ្លាំងៗ ចោទប្រកាន់រដ្ឋបាល លោកដូណាល់ ត្រាំថាបាននិយាយកុហក និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ “សេត វិមានបានជ្រើសរើសយកផ្លូវបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងរបស់ FBI។ អ្វីដែល​សំខាន​់ គឺគេបាននិយាយថា ទីភ្នាក់ងារ FBI មិនដំណើរការ គ្មានការដឹកនាំល្អ និង​ថា បុគ្គលិកអស់ជំនឿទុកចិត្តលើថ្នាក់ដឹកនាំរបស់ស្ថាប័ន។ នេះគឺជាការនិយាយ ភូតភរ កុហកសុទ្ធសាធ”។ លោកជេមស៍ ខូមីបាននិយាយដូច្នេះ នៅមុខសមាជិក គណៈកម្មការសភាអាមេរិក។

តាម លោកជេមស៍ ខូមី ដោយខ្លាចលោក ដូណាល់ ត្រាំ និយាយកុហក ពីខ្លឹមសារ សន្ទនាជាមួយ លោក ទៅថ្ងៃអនាគត លោកចាប់មានគំនិត សរសេរកំណត់ត្រា រាល់កិច្ចសន្ទនារបស់លោកជាមួយលោកដូណាល់ ត្រាំ តាំងពីខែមករាមក។ អតីត ប្រធាន FBI បានប្រាប់គណៈកម្មការសភា​ដែរថា លោកជឿថា លោកដូណាល់ ត្រាំ ដកលោកចេញពីតំណែង ដោយសារតែ សំណុំ​រឿងរុស្ស៊ី។

សូមបញ្ជាក់ថា នៅមុនដកចេញពី តំណែងប្រធានប៉ូលិស FBI លោកជេមស៍ ខូមីបានធ្វើការស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយនិងទៅលើការជាប់ទាក់ទងគ្នារវាងក្រុមឃោសនារបស់លោកដូណាល់ត្រាំ ជាមួយទីក្រុងមូស្គូ។ ប៉ុន្តែ នៅក្នុងសវនាការនៅថ្ងៃម្សិលមិញ លោក ខូមីបានបញ្ជាក់ថា លោកដូណាល់ ត្រាំមិនបានបញ្ជាឲ្យលោកឈប់ស៊ើបអង្កេតទៅលើរឿងរុស្ស៊ីនោះទេ។ តាមលោកខូមី លោក​ ដូណាល់ ត្រាំបានទាមទារឲ្យលោកឈប់ស៊ើបអង្កេតទៅលើអតីតទីប្រឹក្សា សន្តិសុខជាតិរបស់លោកគឺ Michael Flynn ដែលជាប់សង្ស័យថា បានទាក់ទងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី នៅញូវយ៉ក។ នៅក្នុងសវនាការ លោកខូមីបានបដិសេធមិននិយាយអារកាត់ទេ ថា លោកដូណាល់ ត្រាំ បានលូកដៃ រារាំងដល់ការងារស៊ើប អង្កេតរបស់តុលាការ។ លោកជេមស៍ ខូមី ជឿថា រដ្ឋអាជ្ញាពិសេស Robert Mueller ដែលក្រសួងយុត្តិធម៌ទើបតែងតាំងនៅ ពេលថ្មីៗនេះ កំពុងពិនិត្យមើលថា តើ លោកដូណាល់ ត្រាំកំពុងរារាំងដំណើរការ របស់តុលាការដែរឬទេ។

នៅក្នុងសវនាការរយៈពេល ៣ម៉ោង កន្លះ លោកជេមស៍ ខូមីបានទទួលស្គាល់ដែរ ថា លោកជាអ្នកបញ្ចេញព័ត៌មានស្តីពីកំណត់ត្រានៃកិច្ចសន្ទនារវាងលោក នឹងលោក ប្រធានាធិបតីទៅអ្នកកាសែត។ គោលដៅគឺដើម្បីជំរុញឲ្យគេបង្កើតទីប្រឹក្សាស៊ើប​អង្កេតឯករាជ្យមួយ។ រដ្ឋអាជ្ញាពិសេសលោក Robert Mueller អតីតប្រធាន FBI គឺជា តំណែងដែលក្រសួងយុត្តិធម៌បានបង្កើតឡើង នៅក្រោយលេចធ្លាយព័ត៌មានដែល ថា លោកដូណាល់ ត្រាំបានសុំឲ្យប្រធាន FBI ជេមស៍ ខូមី ឈប់ស៊ើបអង្កេតលើ មនុស្សរបស់លោក គឺMichael Flynn។

នៅថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំមិនបានបញ្ចេញប្រតិកម្មដោយខ្លួនលោកផ្ទាល់ទៅនឹងការនិយាយដាក់បន្ទុករបស់អតីតមេដឹកនាំ FBI នោះទេ។ ប៉ុន្តែ មេធាវីផ្ទាល់ ខ្លួនរបស់លោកដូណាល់ ត្រាំបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ទាត់ចោល ការ ចោទប្រកាន់លោកខូមី ដែលថា លោក ដូណាល់ ត្រាំ បានសុំឲ្យខូមីស្មោះស្ម័គ្រនឹងលោក។ មេធាវីរបស់លោកដូណាល់ ត្រាំ គ្រោងផងដែរនឹងដាក់ពាក្យប្តឹងលោកជេមស៍ ខូមី ពីការផ្តល់កំណត់ត្រា នៃកិច្ចសន្ទនាជាមួយប្រធានាធិបតីទៅឲ្យអ្នកកាសែត ដោយ គ្មានសុំការអនុញ្ញាតិ។ យ៉ាងណាក៏ដោយ មេធាវីរបស់លោកដូណាល់ ត្រាំពេញចិត្ត នឹងការបញ្ជាក់របស់លោកជេមស៍ ខូមី ដែលបានបញ្ជាក់ជាសាធារណៈថា លោក ដូណាល់ ត្រាំ មិនស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI ក្នុងសំណុំរឿងរុស្ស៊ី នោះទេ។ លោកដូណាល់ ត្រាំមិនជាប់ឈ្មោះក្នុងដំណើរការស៊ើបអង្កេតស្តីពីការលូកដៃរបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកមែន ប៉ុន្តែ លោកដូណាល់ ត្រាំពេលនេះ អាចប្រឈមនឹងការចោទប្រកាន់ពីរដ្ឋ អាជ្ញាពិសេស ដែលថាលោករារាំងដំណើរការស៊ើបអង្កេត ដែលជាបទល្មើសឧក្រិដ្ឋ និងជាហេតុផលជំរុញឲ្យមានការបោះឆ្នោតទម្លាក់ប្រធានាធិបតីចេញពីតំណែង៕ ម៉ែវ សាធី


ចែករំលែក៖