ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Harry Kaneចង់ធ្វើជាប្រធានក្រុមអង់គ្លេសរហូត

ចែករំលែក៖

ខ្សែប្រយុទ្ធក្លិបមាន់ខ្នាយមាស Harry Kane បានបង្ហាញពីមហិច្ចតារបស់ ខ្លួនថាចង់ធ្វើជាប្រធានក្រុម ជម្រើសជាតិអង់គ្លេសរហូត។

លោក Gareth Southgate អ្នកចាត់ការទូរទៅក្រុមតោ កំណាចអង់គ្លេសបានជ្រើសរើសHarry Kane ធ្វើជាប្រធានក្រុមជាលើកដំបូងពេលអង់គ្លេស ប្រកួតស្មើជាមួយនឹងក្រុមស្កុតឡេនដោយលទ្ធផល 2-2 ក្នុងកម្មវិធីជម្រុះWorld Cup។

ខ្សែប្រយុទ្ធHarry Kane គឺជាតារាជើងស៊ុតរកគ្រាប់បាល់បានច្រើនជាងគេ បង្អស់នៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueអស់រយៈពេល២ឆ្នាំជាប់គ្នាហើយ។ គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំចង់ក្លាយទៅជាប្រធានក្រុមជម្រើស ជាតិអង់គ្លេសណាស់។ ខ្ញុំមិនដឹងថាប្រាប់ពីអារម្មណ៍ខ្ញុំចំពោះតួនាទី ជាប្រធានក្រុមនោះយ៉ាងណាទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាពេលធ្វើជាមេដឹកនាំល្អ ត្រូវធ្វើជាគំរូល្អទាំងនៅលើទីលាននិងក្រៅទីលានប្រកួត។ ទំនួលខុសត្រូវរបស់ប្រធាន ក្រុមគឺធ្វើជាគំរូដល់ល្អចំពោះសារព័ត៌មាន និងកុមារតូចៗ” ៕ ដេវីត


ចែករំលែក៖