បាតុកររាប់រយនាក់នៅទីក្រុងមូស្គូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ខែមិថុនា ក្រោយពេលដែលង្នកទាំងនោះធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកពូទីន។ មេដឹកនាំក្រុមបាតុករ លោក Alexei Navalny ក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈដែល លោកទើបតែចាកចេញពីផ្ទះ។
ពលរដ្ឋរាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្ម ប្រឆាំងរដ្ឋាភិបាល នៅទីក្រុងមូស្គូនិងទីក្រុងជាច្រើនទៀតនៅក្នុងប្រទេសរុស្ស៊ី ក្នុងនោះមានទីក្រុង St Petersburg និង Vladivostok ។ ភាគច្រើនអ្នកចូលរួមធ្វើបាតុកម្មបានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ី ដឹក នាំដោយលោកពូទីន ប្រព្រឹអំពើពុករលួយ និងបំផ្លាញទ្រព្យសម្បត្តិជាតិ។
ពេលដំបូងវិមានប្រធានាធិបតីរុស្ស៊ី បានអនុញ្ញាតឲ្យធ្វើបាតុកម្មដោយសន្តិវិធីនៅ តំបន់ ឆ្ងាយពីទីក្រុង ប៉ុន្តែដោយសារតែរដ្ឋាភិបាលបានដាក់គំនាប ទៅលើក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យផ្សព្វផ្សាយពីការថ្វើបាតុកម្ម នោះទើបក្រុមបាតុករនាំគ្នាធ្វើបាតុកម្មយ៉ាងធំបែបនេះតែម្តង។
ហេតុនោះហើយបានជាមេដឹកនាំក្រុមបាតុករ បានចាកចេញពីទីតាំង នៅឆ្ងាយ មកធ្វើបាតុកម្មនៅលើដងផ្លូវ Tverskaya នៅជិតវិមានក្រិបឡាំងរដ្ឋាភិបាលចាត់ទុកជាការធ្វើបាតុកម្មខុសច្បាប់ទើបមានបាតុករជាច្រើនត្រូវចាប់ខ្លួន។
គួរបញ្ជាក់ថា នេះជាសកម្មភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ ជាលើកទី២ហើយ គិតចាប់តាំងពីខែមីនា ដែលជាចលនា មួយហៅថា Navalny ដែលជាអ្នកដឹកនាំ ក្រុមបាតុករ ក្នុងការចូលរួម តវ៉ានៅតាម ដងវិថីនានា និងបានប្រកាសខ្លួនគាត់ថា ចូលរួមក្នុងការឈរឈ្មោះ ជាប្រធានាធិបតី នៅឆ្នាំក្រោយ ។
កាលពីថ្ងៃចន្ទទី១២ ខែមិថុនា តុលាការ ក្រុងម៉ូស្គូ បានដាក់បន្ទុកទៅលើ មេដឹក នាំប្រឆាំង ដែលមានវ័យ៤១ឆ្នាំ គឺលោក Navalny ដែលបានប្រព្រឹត្តនូវកំហុស ធ្វើ ឲ្យស្រុកទេសមាន ភាពចលនាចល ហើយត្រូវនាំខ្លួនទៅ ឃុំឃាំងរយៈពេល៣០ថ្ងៃ ។ នេះបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យ របស់លោក Kira Yarmysh បានឲ្យដឹងនៅ លើបណ្តាញសង្គម Twitter ។
លោក Alexei Navalny មេដឹកនាំក្រុម ប្រឆាំង នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានចាប់ ឃុំខ្លួន នៅក្នុងពន្ធនាគារចំនួន៣០ថ្ងៃ រួមជាមួយក្រុមបាតុករ ប្រមាណ១.៥០០នាក់ ដែលបានឡើងមកតវ៉ាប្រឆាំង នឹងរដ្ឋាភិ បាលទៅលើ អំពើពុករលួយ៕ ម៉ែវ សាធី