ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងស្រាប់តែដោះលែងនិស្សិតជនជាតិអាមេរិកលោក Otto Warmbie

ចែករំលែក៖

បណ្តាញទូរទស្សអាមេរិកបានផ្សាយថា និស្សិតឈ្មោះ Otto Warmbier ត្រូវបានកូរ៉េខាងជើងសម្រេចដោះលែងឲ្យវិលត្រឡបមកជួបជុំគ្រួរសារវិញក្រោយរយៈពេលឃុំខ្លួនអស់១៧ខែ។

បណ្តាញព័ត៌មាន CNN បានផ្សាយថា សាច់ញ្ញាត្តិរបស់ Otto Warmbier បានបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់ Otto Warmbier មិនសូវល្អនោះឡើយ។ ម្តាយរបស់ Otto Warmbier បាននិយាយថា «Otto Warmbier បានចាកចេញពីកូរ៉េខាងជើងវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែជារឿងអកុសល់ គឺកូរប្រុសរបស់គាត់ស្ថិតនៅក្នុងស្ថានភាពរវើរវាយ។ ខ្ញុំទទួលបានព័ត៌មានថា កូនខ្ញុំស្ថិតនៅក្នុងស្ថានភាពបែបនេះតាំងពីខែមីនា ឆ្នាំ២០១៦»។

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ពីព័ត៌មានខាងលើផងដែ ប៉ុន្តែលោកមិនបានដឹងពីអការរវើរវាយរបស់ Otto Warmbier នោះឡើយ។ ការដោះលែងនោះក៏បានមកពីការខិតខំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

នៅពេលនេះដែររដ្ឋាភិបាលអាមេរិកកំពុងតែខិតខំចចារជាមួយកូរ៉េខាងជើង ដើម្បីដោះលែងជនជាតិអាមេរិកដទៃទៀតដែលកូរ៉េខាងជើងបានចាប់ខ្លួន។ កាលពីខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលកូរ៉េខាងជើងបានចាប់ខ្លួន Otto Warmbier និស្សិតមហាវិទ្យាល័យ Virginia អាមេរិក នៅក្នុងអាកាសយានដ្ឋានពេលនិស្សិតរូបនេះត្រៀមចាកចេញពីកូរ៉េខាងជើងក្រោយពេលទស្សនកិច្ចកូរ៉េខាងជើងរយៈពេល៥ថ្ងៃ ដោយចោទប្រកាន់ពីបទយកពាក្យស្លោករបស់រដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងសណ្ឋាគាដែលនិស្សិតខាលើស្នាក់នៅ។

ក្រោយមកនិស្សិតរូបនេះត្រូវបានកូរ៉េខាងជើងកាត់ទោសជាប់ពន្ធនាគារយៈពេល១៥ឆ្នាំពលកម្ម។ នៅពេលនេះដែរកូរ៉េខាងជើងបានឃុំខ្លួនអាចារ្យផ្សព្វផ្សាយសាសនា ជនជាតិកាណាដា ដើមកំណើតកូរ៉េខាតត្បូង ដោយដាក់ទោសជាប់ពន្ធនាគាពលកម្មមួយជីវិត តាំងពីខែធ្នូ ឆ្នាំ២០១៥។

កាលពីឆ្នាំ២០១៤ ទីក្រុងព្យុងយ៉ាងក៏បានដោះលែងជនជាតិអាមេរិក៣នាក់ ក្រោយពេលពិភាក្សារវាងមន្ត្រីប្រទេសទាំងពីរ។

កូរ៉េខាងជើងតែងតែចាប់ជនបរទេស ពិសេសជនជាតិអាមេរិក និងលោកខាងលិច ដោយចោទប្រកាន់ពីបទផ្សេងៗ ក្នុងនោះមានសកម្មភាពចារកម្មជាដើម៕ ម៉ែវ សាធី


ចែករំលែក៖