ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ប៉ុស្ដិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ៨នាក់ពី​បទ​រក្សាទុកដាវខុស​ច្បាប់​

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ ជិះ​ម៉ូតូ​ល្បាត​ក្នុង​គោលដៅ​ ស្រាប់​តែ​ប្រទះឃើញ​ឃាត់បានជនសង្ស័យ៨នាក់ រក្សាទុកដាវមួយដើម​ខុស​ច្បាប់​យកទៅសួរនាំ ។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេង ទល់មុខក្លិប​ស្ពាយឌ័រ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

ជនសង្ស័យទី ១-ឈ្មោះវ៉ុត រ័ត្នអាយុ ២០ឆ្នាំ​ មុខរបរកម្ម​ករ​សំណង់ ស្នាក់នៅភូមិក្បាលដំរី​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ស្រុក​កំណើត​នៅភូមិ​ និងស្រុកត្រាំង ខេត្តតាកែវ។ ទី២-ឈ្មោះ ទូច សីហា ភេទប្រុស អាយុ១៧ឆ្នាំ​ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ។​ ទី៣-ឈ្មោះញឹម ព្រេម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិ​ជម្ពូវ័ន្ត​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។​ ទី៤- ឈ្មោះនៅ សុធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ​មុខរបរជាងសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​។​ ទី៥-ឈ្មោះឆន សុខ​ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫសី្សកែវ ។​ ទី៦-ឈ្មោះ​ហ៊ុន មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិជំម្ពូវន្ត សង្កាត់ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។ ទី៧-​ញ៉ ហាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ​សំ​ណង់​ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ​ខណ្ឌ​ពោធិ៍​សែនជ័យ​។ ទី​ ៨​ ឈ្មោះ​ ​វ៉ន ភ័ក្ត ភេទប្រុស ​អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនសង្ស័យទាំង៨នាក់ខាងលើ ដោយជិះម៉ូតូ៤គ្រឿង ទី១-​ម៉ាក់និច ពណ៌ក្រហម លាយស អត់ស្លាក់លេខ​(ជាប់ដាវ)។​ ម៉ូតូទី២-ម៉ាកអែសស៊ែត(FZ)ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ​1CA,4343។ ​ទី៣- ម៉ាកឌ្រីម សង់សេរ៊ី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ 1K,2421។​ ទី៤-ម៉ាកឡែកពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX,8784 ។​

តាមប្រភពព័ត៌មានពី​កម្លាំង​អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ​និងកំលាំងប៉ុសិ៍ចោមចៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញល្បាតតាមបណ្តោយផ្លូវវេងស្រេង ហើយមកទល់មុខក្លិបខាងលើ ដោយឃើញជនសង្ស័យ ឈប់ម៉ូតូផ្តុំកំពុង​នៅជុំគ្នា​ដោយ​មានការសង្ស័យបានចូលទៅឆែកម៉ូតូខាងលើ។ បន្ទាប់មកឃើញម៉ូតូម៉ាកនិច មានដាវទំនើបមួយដើម ក៏​ឃាត់ខ្លួន​ជនសង្ស័យទាំង​នោះ​ភ្លាមៗផងដែរ។ ​រួច​នាំជនសង្ស័យទាំង៨នាក់ខាងលើយកមកសាកសួរ​នៅប៉ុស្តិ៍​។​ ក្រោយ​ពីធ្វើ​ការសាកសួរជនសង្ស័យនិមួយៗបដិសេធរៀងៗខ្លួនពួកគាត់មិដឹងមានដាវនៅលើម៉ូតូនោះឡើយ។ ចំណែកម្ចាស់ម៉ូតូម៉ាកនិច​ខាងលើ បាននិយាយថា ម៉ូតូរបស់ខ្លួនត្រូវមិត្តភក្តផ្សេងទៀតបានខ្ចីហើយទើបនឹងយកអោយវិញ។​

ក្រោយពេលកើតហេតុដោយជនសង្ស័យខាងលើដោយឆ្លើយបដិសេធយ៉ាងណាក៏ដោយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កសាងសំណុំរឿងហើយបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី៕​ សុខាសែនជ័យ


ចែករំលែក៖