ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៦នាក់និងរបួសជាង៥០នាក់ ក្នុងគ្រោះអគ្គីភ័យឆេះអាគា ខុនដូ កម្ពស់ ២៧ជាន់

ចែករំលែក៖

ក្រោយរយៈពេលជាង៥ម៉ោង ដែលខិតខំ ពន្លត់ភ្លើង ទីបំផុតក៏បានគ្រប់គ្រងស្ថានភាព ប៉ុន្តែ អគារត្រូវបានឆាប់ឆេះស្ទើរតែទាំងស្រុង និងបណ្តាលឲ្យមានមនុស្ស៦នាក់ស្លាប់ និងជាង៥០នាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើង នៅវេលាម៉ោង ១និង ៦នាទីរំលងអធ្រាត្រ ស្ថិតនៅអគារខុនដូរ Grenfell Tower ស្ថិតនៅតំបន់ Lancaster West Estate ទីក្រុងឡុង។ អភិបាលក្រុង ឡុងដុង លោក Sadiq Khan បានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនដោយស្នើឲ្យពលរដ្ឋ ធ្វើទៅតាមការណែនាំរបស់ក្រុមជួយសង្គ្រោះ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យបានឆាប់ឆេះទាំងស្រុង ដោយអណ្តាតភ្លើងធ្លាក់ពីលើបន្តឆេះនៅជាន់ផ្សេងៗទៀត។

នៅពេលនោះដែរ ប៉ូលិសក៏បានជម្លៀសពលរដ្ឋ នៅក្នុងអគារក្បែរនោះទៅកាន់តំបន់មានសុវត្ថិភាព។ មកទល់ពេលនេះមិនទាន់មានព័ត៌មានផ្លូវការណាមួយស្តីពី ចំនួនអ្នកស្លាប់ និងរបួសនោះឡើយ ក្នុងគ្រោះអគ្គីភ័យនៅអគារ កម្ពស់២៤ជាន់ សារព័ត៌មានខ្លះដូចអង់គ្លេសផ្សាយថា ២៧ជាន់។

នាង HadilAlamily សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នាងបានមើលឃើញ មនុស្សជាច្រើនលោតពីលើអគារចុះមក ។ បុរសម្នាក់ស្រែកតាមមាត់បង្អួចឲ្យគេជួយ តែគ្មានអ្នកណាជួយបាន ពេលអណ្តាតភ្លើងកំពុងឆេះខ្លាំង ក៏បាន យកពូកដេក ឱបជាប់លោតតាមបង្អួចតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គីភ័យឆាប់ឆេះចេញពីជាន់ទីពីរ ហើយបន្តរាលដាលទៅខាលើ។ នៅក្នុងអគារនោះ មានផ្ទះ១២០បន្ទប់ ហើយទើបតែបាន ជួសជុលធ្វើឲ្យថ្មីឡើងវិញ ដោយចំណាយប្រាក់អស់ជាង ១០លានផោន។ អគារនេះបានសាងសង់នៅឆ្នាំ១៩៧៤ មាន ១២០បន្ទាប់ គ្រប់គ្រងដោយក្រុមហ៊ុន Kensington & Chelsea។ តម្លៃជួលក្នុងមួយបន្ទាប់ផ្ទះមាន ២.៥០០ដុល្លារ អាមេរិក ក្នុងមួយខែ៕ ម៉ែវ សាធី


ចែករំលែក៖