ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី ក្មេង ចាស់ ច្រើននាក់ និងច្រើនភូមិ សង្ស័យពុលនំបញ្ចុកនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស ស្រី ក្មេង ចាស់ជរាច្រើននាក់ សង្ស័យបានរងនូវអាការពុលនំបញ្ចុករបស់ម៉ូយជាប្រចាំ បណ្តាលឲ្យក្អួតចង្អោ រាគរូសពេញភូមិ តែសមត្ថកិច្ចអះអាងថា ករណីនេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិពេជមុនីបានឲ្យដឹងថា ករណីនេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

លោកនាយប៉ុស្តិ៍បានប្រាប់ថា ជនរងគ្រោះដែលពុលនំបញ្ចុករបស់ម៉ូយប្រចាំនេះមានចំនួនសរុប២២នាក់ ស្រី១៥នាក់ មានឈ្មោះដូចខាងក្រោមៈ

១ ឈ្មោះ ខែក ម៉ ភេទស្រី អាយុ៦៧ឆ្នាំ

២ ឈ្មោះ សុខ រ៉ា ភេទប្រុសប្រុស អាយុ២៤ឆ្នាំ

៣ ឈ្មោះ សុខ ពិសី ភេទស្រី អាយុ៣០ឆ្នាំ

៤ ឈ្មោះ យួន ស្រីពេជ្រ ភេទស្រី អាយុ៣ឆ្នាំ

៥ ឈ្មោះ ប៉ុល សុខ ភេទស្រី អាយុ៧០ឆ្នាំ

៦ ឈ្មោះឃុត ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ

៧ ឈ្មោះទូច ខាខុំ ភេទប្រុស អាយុ៣៩ឆ្នាំ

៨ ឈ្មោះចឹក សម្ភស្ស ភេទស្រី អាយុ២៦ឆ្នាំ

៩ ឈ្មោះនួន គា ភេទប្រុស អាយុ៣០ឆ្នាំ

១០ ឈ្មោះភី ស្រីលក្ខ័ ភេទស្រី អាយុ២ឆ្នាំ

១១ ឈ្មោះវន វីត ភេទប្រុស អាយុ២៥ឆ្នាំ

១២ ឈ្មោះអោ មៅ ភេទប្រុស អាយុ៧ឆ្នាំ

១៣ ឈ្មោះដោក ស្រីលក្ខ័ ភេទស្រី អាយុ២ឆ្នាំ

១៤ ឈ្មោះសាយ ចរិយា ភេទស្រី អាយុ៥ឆ្នាំ

១៥ ឈ្មោះសាយ ស្រីណេ ភេទស្រី អាយុ៨ឆ្នាំ

១៦ ឈ្មោះផាន់ ស្រីនាគ ភេទស្រី អាយុ១២ឆ្នាំ

១៧ ឈ្មោះផាន់ រីណា ភេទស្រី អាយុ១៤ឆ្នាំ

១៨ ឈ្មោះផាន់ ផែន ភេទប្រុស អាយុ១៦ឆ្នាំ

១៩ ឈ្មោះអ៊ួង ប៉ៃ ភេទស្រី អាយុ៦២ឆ្នាំ

២០ ឈ្មោះម៉ី ឆឹល ភេទស្រី អាយុ៧៦ឆ្នាំ

២១ ឈ្មោះណុប ជោគជ័យ ភេទប្រុស ភេទ១៥ឆ្នាំ

២២ ឈ្មោះណុប បុប្ផា ស្រី ៣។ អ្នកទាំងអស់មានអការស្រាល។

ដោយឡែកនៅ ភូមិទួលព្រីង ជនរងគ្រោះសរុប១២នាក់ ស្រី៧នាក់ៈ

១ ឈ្មោះសុខ ហឿន ភេទស្រី អាយុ៧៦ឆ្នាំ

២ ឈ្មោះសុខ ហ៊ុយ ភេទស្រី អាយុ៧៩ឆ្នាំ

៣ ឈ្មោះមាន ចំរើន ភេទប្រុស អាយុ៣ឆ្នាំ

៤ ឈ្មោះ ណុំ រិត ភេទស្រី អាយុ២ឆ្នាំ

៥ ឈ្មោះ ឡុង យួន ភេទប្រុស អាយុ៥៨ឆ្នាំ

៦ ឈ្មោះ ឆុន ភីម ភេទស្រី អាយុ៣ឆ្នាំ

៧ ឈ្មោះ ឆុន វាសនា ភេទប្រុស អាយុ២ឆ្នាំ

៨ ឈ្មោះ សាន ហ៊ឹម ភេទស្រី អាយុ២២ឆ្នាំ

៩ ឈ្មោះ ទ្រី គឹមឡេង ភេទស្រី អាយុ២ឆ្នាំ

១០ ឈ្មោះ កុយ អ៊ី ភេទស្រី អាយុ៧៩ឆ្នាំ

១១ ឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣១ឆ្នាំ

១២ ឈ្មោះ ស៊ុំ រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ។ អ្នកទាំងនេះមានអការស្រាល។

លោកអនុសេនីយ៍ទោ ឡេង ថៃ នាយប៉ុស្តិ៍ពេជ្រមុនីបានប្រាប់ថា អ្នកលក់មានឈ្មោះ តែ នី ហៅយិច ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ជាអ្នកប្រកបរបរលក់នំបញ្ចុកនៅតាមភូមិជាយូរឆ្នាំមកហើយ។តានការសាកសួរពីសំណាក់មនកយ្រីចំពោះង្នកលក់បានប្រាប់ថាគាត់ប្រកបរបរលក់នំបញ្ចុកតាមភូមិជាយូរមកហើយដោយលក់អស់ជាច្រើនគីឡូចំណែកទឹកសម្លវិញ២ធុងស្បេត្រូឯណោះមិនដែលមានអ្នកណាពុលឬវិលមុខដូចលើកនេះឡើយ។លើកនេះក៏ដូចលើកមុនដែរគឺលោកយាយធ្វើដូចសព្វមួយដងស្រាប់តែម៉ូយ(អ្នកហូបប្រចាំ)ដែលហូបហើយបែរជាមានអាការៈវិលមុខក្អួតចង្អោរគ្រប់គ្នាតែម្តង។

អ្នកស្រី តែ នី បញ្ជាក់ថា គាត់មិនបានដឹងថា តើបណ្តាលមកពីបញ្ហាអ្វីនោះទេ ទើបកើតហេតុទៅជាបែបនេះ ព្រោះចង់មួយជីវិតគាត់ទៅហើយដែលលក់នំបញ្ចុកនេះគឺមិនដែលមានបញ្ហាកើតឡើងឡើយ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃដដែលថា ករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់ឡើយ។ ដោយឡែកខាងប៉ុស្តិ៍សែនដី លោកអនុសេនីយ៍ទោ ម៉ែន នុត នាយប៉ុស្តិ៍បានប្រាប់ថាខាងប៉ុស្តិសែនដី ស្រុកសំរោងទង ក៏មានអ្នករងរបួសដោយអាការពុលនំបញ្ចុកនេះដែរ គឺមានរហូតដល់២ភូមិឯណោះ ក្នុងនោះរួមមានភូមិត្រពាំងកែរ និងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង មានចំនួនសរុប៤២នាក់ ស្រី២៨នាក់ ដោយឡែកមានក្មេងដែលធ្ងន់២នាក់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយសារអាការធ្ងន់។

លោកវរសេនីយ៍ឯកឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសីបានប្រាប់ថា ខាងក្រុមគ្រួពេទ្យបង្អែកស្រុកបានយកនំបញ្ចុក ព្រមទាំងល្បោយ និងទឹកសម្លផងដែរទៅកាន់បន្ទប់ពិសោធន៍ដើម្បីពិនិត្យរកមូលហេតុដែលបណ្តាលឲ្យពុលនេះ ៕ សេនាស័ក្តិ

 


ចែករំលែក៖