ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុស ព្រាប សុវត្ថិ នឹងចូលច្រៀងនៅហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ត្រូវបានគេទម្លាយថាលោកបាន ដឹកដៃកូនប្រុសបណ្តូលចិត្តបីរូបចូល ច្រៀងក្នុងផលិតកម្មហង្សមាសហើយ។ តំណែងជាអ្នកចម្រៀងអាជីបរបស់កូន ប្រុសរបស់តារាលេចធ្លោនេះក្រោយពីការធ្វើតេស្តសាកល្បងកន្លងមកទទួលបានជោគជ័យ។

ប្រភពពីអ្នកដឹកនាំសម្តែងនៅផលិត កម្មហង្សមាសបានឱ្យដឹងថា ព្រាបសុវត្ថិ បានត្រៀមរួចជាស្រេចក្នុងការរុញកូន ប្រុស២នាក់ ឱ្យចូលច្រៀងនៅផលិតកម្ម ហង្សមាសនោះគឺប្រុសសង្ហា សុវត្ថិ មុនី វណ្ណ និងសុវត្ថិ សិរីវុធ ។ កូនប្រុសពីរនាក់ ចូលច្រៀងនៅផលិតកម្មហង្សមាសនេះ គឺបន្ទាប់ពី ព្រាប សុវត្ថិ បាននាំកូនប្រុស ចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុនកាលពីពេលកន្លងទៅ។ ប្រភពបន្តថា កន្លងមកកូនប្រុសសង្ហាទាំងបីរបស់លោក បានអមដំណើរឪពុក និងឡើងរាំយ៉ាង ស្ទាត់ជំនាញផងដែរ។ មានការលើកឡើង ដែរថា ក្នុងចំណោមកូនប្រុសទាំងបីគឺពួកគេបានធ្វើតេស្តសំឡេងហើយ គឺពួកគេ សុទ្ធតែមានសមត្ថភាពមិនចាញ់ឪពុក របស់គេឡើយ ហើយផលិតកម្មធំនេះបានយល់ព្រមយកកូនព្រាប សុវត្ថិជាផ្លូវការទៅហើយបន្ទាប់ពីតេស្តសាកល្បងទទួលបានលទ្ធផលល្អ។

គេនៅមិនទាន់ស្វែងរកការបញ្ជាក់ បន្ថែមពីតារាចម្រៀង ព្រាប សុវ ត្ថិបាននៅ ឡើយទេ ប៉ុន្តែកន្លងមក លោកព្រាប សុវត្ថិ ធ្លាប់លើកឡើងថា លោកបើកផ្លូវឲ្យកូនៗទាំងអស់មានសិទ្ធិជ្រើសរើសជំនាញនិងអាជីពដែលពួកគេចូលចិត្តបូករួមទាំង ការងារសិល្បៈនេះ។ ទោះជាយ៉ាងណាលោកក៏ជំរុញឲ្យកូនៗទាំងអស់របស់ លោកបញ្ចប់ការសិក្សាលើជំនាញណា មួយនៅមហាវិទ្យាល័យសិន។

ការច្រៀងរបស់កូនប្រុសលោកព្រាប សុវត្ថិចេញរូបរាងមែននោះ លោកនឹង ក្លាយជាតារាចម្រៀងជើងចាស់ទីពីរដែលអាចរុញកូនឲ្យចូលច្រៀងក្នុងផលិតកម្ម ហង្សមាសបានបន្ទាប់ពី លោក ហួរ ឡាវី ដែលបានរុញច្រានកូនស្រីវី ឌីណែតចូលច្រៀងលើទ្រនំល្បីល្បាញមួយនេះ៕ វឌ្ឍនា


ចែករំលែក៖